បើមិនជឿកុំប្រមាថអោយសោះជនរងគ្រោះមុនស្លាប់បានបង្ហោះសារនៅលើហ្វេសបុករបស់គាត់ថា….

286

កំពង់ធំ៖ (ព័ត៌មានបន្ថែម) គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង ដោយរថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿន ធ្លាក់ពីលើផ្លូវកោងក្រឡាប់ ស្លាប់មនុស្សស្រីចំនួន៥នាក់ យ៉ាងរន្ធត់បំផុតនៅក្នុងរថយន្តទាំងព្រឹកព្រលឹមបង្កការភ្ញាក់ផ្អើលខ្លាំង។ ចំណែករថយន្តវិញ ខ្ទេចខ្ទីអស់គ្មានសល់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ចំណុចផ្លូវកោង ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថារថយន្តដែលក្រឡាប់នេះ ម៉ាកកាមរី(បាឡែន) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6715 បើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ឌុក ច័ន្ទវល្ខណ៍ ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទី៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។ ក្រោយពីបង្កការភ្ញាក់ផ្អើលខាងលើស្រាប់តែគេសង្គេតឃើញថាមានករណីហ្វេស៊បុករបស់ឈ្មោះ Duk LEak បានបង្ហោះសារមុនពេលកើតហេតុគួរឲ្យរន្ធត់ ដែលពាក្យចាស់ពាលថា មិនជឿកុំប្រមាថក្នុងតំបន់ព្រៃភ្នំ មិនគូរណានិយាយពាក្យដែលអាក្រក់ៗ ក្នុងសារនោះនិយាយថា”ចង់ហក តែខ្លាចស្លាប់”។




គួរបញ្ជាក់ផងដែរថាមនុស្ស០៥នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌ បើករថយន្តក្រឡាប់ខ្លួនឯង នៅខេត្តកំពង់ធំ មកដល់ចំណុចផ្លូវកោង បត់មិនទាន់ក៏បណ្ដាលឱ្យក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ផ្លូវ បណ្ដាលឲ្យមនុស្ស៥នាក់នៅក្នុងរថយន្តបានស្លាប់ យ៉ាងអាណោចអាធ័មជាទីបំផុត។ យោងតាមគណនីមួយឈ្មោះ Champa Mam ដែលត្រូវបានគេដឹងថា ជាម្តាយរបស់ស្ត្រីអ្នកបើកបរដែលបានស្លាប់នៅក្នុងហេតុការណ៍ខាងលើនេះ បានបង្ហោះសារទៅកាន់កូនស្រី ទាំងក្តីទុក្ខសោកសង្រេងក្នុងចិត្ត ដោយក្នុងសារនោះគាត់បានរៀបរាប់ថា “កូនស្រី ល័ក្ខ ម៉ាក់ស្រលាញ់អាណិតកូនណាស់ ទោះបីកូនមិនមែនកូនបង្កើតម៉ាក់ក៏ដោយ ក៏ក្តីស្រលាញ់ ភាពកក់ក្តៅម៉ាក់មានអោយកូនជានិច្ច តែពេលនេះកូនទៅចោលម៉ាក់និងប្អូនៗ សូមវិញ្ញាណខន្តកូនទៅកាន់សុគតភព អោយមានសំណាងល្អគ្រប់ជាតិ ពិសេសអោយកូនបានកើតនិងចិត្តគំនិតជាកូនស្រីពេញលក្ខណៈ ហើយអោយបានកើតមកពោះម៉ាក់”។




ចំណែកឯគណនីហ្វេសប៊ូកមួយ ឈ្មោះ Rotha Kalip ក៏បានសរសេររៀបរាប់ផងដែរថា “លឿនពេកហើយអូន បងពិតជាសោកស្តាយណាស់ មើលមុខទៅហេតុអីទៅចោលបងលឿនម្លេះ Duk LEak សូមអូនទៅឲ្យបានសុខ កុំឲ្យអាយុខ្លីដូចជាតិនេះ ស្តាយមនុស្សល្អបាត់មួយរយះសោះឥលូវលែងឃើញមុខគ្នាជារៀងរហូតហើយ”។ ក្រោយពីបង្ហោះសារដ៏ក្រៀមក្រំរួចមក បានធ្វើឲ្យមិត្តភក្តិ បងប្អូនជាច្រើនដែលស្គាល់នាង មានការក្តុកក្តួល នឹកស្មានមិនដល់ថា ជីវិតមនុស្សបាត់បង់ក្នុងមួយប៉ព្រិចភ្នែកយ៉ាងដូច្នេះសោះ ហើយក៏មានខមិនជាច្រើន បានបង្ហាញពីភាពសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ ។