តារាកំប្លែងជើងចាស់សម័យឆ្នាំ2000លោក សាន ម៉ៅ បានទទួលមរណៈភាពនៅថ្ងៃពុធ ទី…

301

តារាកំប្លែងជើងចាស់សម័យឆ្នាំ2000 លោក សាន ម៉ៅ បានទទួលមរណៈភាព នៅថ្ងៃពុធ ទី2 ខែតុលា ឆ្នាំ2019 វេលាម៉ោង ប្រមាណ6ល្ងាចនេះ នៅឯមន្ទីពេទ្យមួយក្នុងប្រទេសថៃ បើតាមការបញ្ចាក់របស់ លោក ហេង ឡុងនៅក្នុងក្រុមសមាគមន៌អ្នកសិល្ប៍ខ្មែរ។ ដោយសារតែលោកបានធ្លាក់ខ្លួនឈឺជាច្រើនខែមកហើយ ៗជំងឺរបស់លោកមានច្រើនមុខណាស់ រហូតដល់ចុងក្រោយនេះ គេឃើញលោកត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅឯមន្ទីពេទ្យល្អៗនៅប្រទេសថៃទៀតផង។ លោកសានម៉ៅ បានឆ្លងកាត់ការចោះបំពង់ក រហូតធ្វើអោយលោកនិយាយមិនបាន វារឿងមួយដែលគួរអោយសង្វេគជាទីបំផុតសំរាប់រូបលោក។ បន្ទាប់ពីមានការចុះផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុកល្ងាចនេះមក គេក៏វានឃើញ សាររំលែកទុក្ខធ្លាក់មកជាបន្តបន្ទាប់ពីសំណាក់មិត្តរួមអាជីពគឺមានតារាកំប្លែង ក៏ដូចជាអ្នកសិល្បៈដទៃជាច្រើនរូបទៀតបានចូលរួមផ្ញើរសាររំលែកទុក្ខចំពោះការបាត់បង់ តារាកំប្លែងដែលមានប្រជាប្រិយភាពខ្លាំងណាស់ដែរនាសម័យឆ្នាំ1999-2000។





តាម​ការកត់សម្គាល់​តា​រា​កំប្លែង ​នាយ សាន ម៉ៅ ស្របពេល​ដែល​សាង​កេរ្តិ៍ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ​នាយ​មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​មហាជន​ទូទាំង​ប្រទេស​នោះទេ​ ពោលគឺ​នាយ​ ក៏​ទទួលបាន​ការលើក​សរសើរ​ពី​អត្តចរិត​រួសរាយ​រាក់ទាក់ដាក់​​​អ្នកគាំទ្រ​ផងដែរ​។​ មិនតែប៉ុណ្ណោះ​ នាយ សាន ម៉ៅ ក៏​ត្រូវបាន​អ្នក​សិល្បៈ​ដូចគ្នា​គាំទ្រ​ចំពោះ​សមត្ថភាព​ និង​ទេពកោសល្យ​ទៀត​ផង​។ Cambo-News នឹងធ្វើការចុះផ្សាយពត៌មានបន្ថែមអំលិតអំពីមរណៈភាពរបស់លោកសានម៉ៅ ប្រសិនយើងខ្ញុំទទួលបានពត៏មានពីក្រុមគ្រួសាររបស់លោក។ គួររំលឹកផងដែរថា ​តារា​កំប្លែង លោក​ធូ ចំ​រ៉ុង ហៅ​នាយ សាន ម៉ៅ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ភ្លាមៗ និង​ត្រូវបាន​ក្រុម គ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ ដោយសារ​ជំងឺ​បេះដូង និង​ទឹក កនុង​សួត​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ ខណៈ​លោក​មាន​ជំងឺ​ប្រចាំកាយ​ផង គឺ​ជំងឺ​លើស​ជាតិ​ស្ករ ផងដែរ​។ បន្ទាប់មក ក្រុមគ្រួសាររបស់លោកក៏បានសម្រេចបញ្ជូនលោកទៅបន្តការព្យាបាលប្រទេសថៃ ។