អានមូលហេតុទាំងនេះរួចអ្នកប្រាកដជាអាណិតជនដៃដល់ដែលបានបាញ់សម្លាប់មន្រ្តីនគរបាលព្រហ្មទណ្ឌ…..

100

រឿងរ៉ាវករណីឃាតកម្មបាញ់សម្លាប់ ក្នុងតៀមកាហ្វេនៅ ក្រុងបានលុងដែលជនរងគ្រោះជាមន្ត្រីនគរបាល រងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ចំណែក ខ្មាន់កាំភ្លើងជាមន្ត្រីនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត រតនគិរី ពួកគេជាមិត្តភ័ក្ដនិងគ្នា។ មូល​ហេតុដែល​ឈានដល់​ការបាញ់សម្លាប់​នេះ ដោយសារ​ជនរងគ្រោះ​យកប្រពន្ធរ​បស់ជនស​ង្ស័​យ ហើយ​មានការ​គំរាមកំហែង​មកលើ​ជនសង្ស័យ​ថែម​ទៀតផង​។ ជនសង្ស័យ​និង​ប្រពន្ធ​មិនទាន់​លែងលះគ្នា​ដាច់ស្រេច​នៅឡើយ​ទេ ហើយ​ជនរងគ្រោះ​បាន​ទៅ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​របស់​ជនសង្ស័យ​។​ នៅមុនពេលពេលកើតហេតុជនរងគ្រោះបានទាក់ទងគ្នាជាមួយប្រពន្ធជនដៃដល់ លុះក្រោយមកពួកគេបានយកគ្នាពេញមុខពេញមាត់។ ហើយអ្វីដែលធ្វើឲ្យជនដៃដល់ដាច់ចិត្តបាញ់សម្លាប់ជនរងគ្រោះទាំងកណ្ដាលថ្ងៃនោះ ព្រោះតែជនរងគ្រោះបានធ្វើបាបនាងដែលជាអតីតប្រពន្ធខ្លួនជាបន្តបន្ទាប់រហូតមក។ បើតាមសមត្ថកិច្ចបានសន្និដ្ឋានថាជារឿងគុំនុំផ្ទាល់ខ្លួន។ ជនដៃដល់ឈ្មោះ នួន មករា ភេទប្រុសអាយុ៣១ឆ្នាំ ខណ:ពេលជនរងគ្រោះកំពុងអង្គុយផឹកកាហ្វេ ស្រាប់តែជនដៃដល់ជិ:រថយន្តម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ 2N-5011។ មកឈប់នៅមុខហាង ចុះដើរសំដៅមករក ជនរងគ្រោះ រួចដកកាំភ្លើងខ្លីបាញ់ប្រហាមកលើជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះ ដួលធ្លាក់ពីលើកៅអីប្រកាច់ស្លាប់ក្នុងថ្លុកឈាមតែម្ដង។ ក្រោយកើតហេតុជនដៃដល់បានដើរឡើងជិ:រថយន្តបើក មកអង្គុយផឹកស្រាសញ្ជឹងសញ្ជប់តែម្នាក់ឯង។ នៅផែរមនីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង លុះដល់ ដល់ម៉ោង១០និង៤៥នាទីព្រឹកថ្ងៃដដែល។





ក្រោយឃាត់ខ្លួនជនដៃដល់បានប្រាប់សមត្ថកិច្ចថាខ្លួននិងជនរងគ្រោះជាមិត្តភ័ក្ដនិងគ្នា។ ហើយពីមុនមកជនរងគ្រោះបានលួចមានទំនាក់ទំនងស្នេហា ជាមួយប្រពន្ធខ្លួន។ លុះដឹងរឿងខ្លួនបានប្រគល់នាងឲ្យទៅជនរងគ្រោះ ដើម្បីឲ្យពួកគេមានក្ដីសុខនិងគ្នាចុះ។ ប៉ុន្តែពួកគេយកគ្នាយូៗស្រាប់តែជនរងគ្រោះបានធ្វើបាបនាងជាហូរហែ ខណ:ជនដៃដល់ក៍បានហាមប្រាមម្ដងជាពីរដងដែរថាកុំធ្វើបាបនាង។ ប៉ុន្តែជនរងគ្រោះនៅតែធ្វើបាបនាងទៀតរហូតខ្លួនទ្រាំមិនបាន ក៍សម្រេចចិត្តទៅបាញ់សម្លាប់ជនរងគ្រោះនៅតុកាហ្វេតែម្ដងទៅ។ ទន្ទឹមនិងនោះជនដៃដល់មិនបានរត់ទៅណាឆ្ងាយទេ គឺក្រោយកើតហេតុ បានបើករថយន្ត មកអង្គុយផឹកស្រាម្នាក់ឯង នៅលើផែមាត់បឹងយក្សឡោម ទើបសមត្ថកិច្ចចាប់នៅទីនោះតែម្ដង។ រីឯលោក ហៃ វណ្ណរ៉ា មេ ប៉េអឹមក្រុង បានលុង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នេះជារឿងគំនុំផ្ទាល់ខ្លួន។