ស៊ែរផង!! នេះហើយកើតជាស្រ្តីសុខចិត្តដើរចេញព្រោះលះបង់គ្រប់យ៉ាងដើម្បីគេតែគេបែជាមើល….

34

វាជារឿងដែលពិបាកសម្រាប់បងៗ ប្អូនៗស្រីដែលត្រូវរងទុក្ខលំបាកពេលដែលបុរសជាស្វាមី មិនយល់ចិត្ត និងមិនសូវអោយតម្លៃ។ មាននារីច្រើនណាស់ដែលលះបង់ស្ទើរតែគ្រប់យ៉ាងដើម្បីចង់អោយតែគូជីវិតខ្លួនយល់ពីខ្លួន តាំងដែលខ្លួនឯងមិនសុំអ្វីច្រើនជាងនេះទៀតទេ។ រៀបការជាមួយទ្រព្យសម្បត្តិជាទស្សនៈរបស់នារីមួយចំនួនដែលនារីភាគច្រើនសម័យនេះតែងតែគិតដល់ ថាខ្លួននឹងរៀបការជាមួយបុរសអ្នកមាន មានឡាន មានផ្ទះស្រាប់។ តែផ្ទុយទៅវិញគាត់មិនបានគិតនូវលទ្ធផលទេ ថាវានឹងទៅជាយ៉ាងណាបើនេះជាការសម្រេចចិត្តរបស់ខ្លួន។ មិនមែនបុរសទាំងអស់សុទ្ធតែដូចគ្នាទេ ខ្លះមានទ្រព្យ មានចំណេះដឹងអាចផ្តល់ក្តីសុខទៅកាន់ភរិយាបាន តែខ្លះទៀតមានទ្រព្យក៏ប្រហើន ឈ្លើយ កោងកាច អាងចាងក៏មាន។ ហើយក៏មិនប្រាកដថាបុរសក្រីក្រអាចផ្តល់ក្តីសុខអោយទៅភរិយាដែរ វាសំខាន់លើការយល់ចិត្តគ្នា និងការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក នោះទើបគ្រួសារមួយនោះមានសុភមង្គល។ នារីភាគច្រើនកាលពីនៅក្រមុំម្តាយឪពុកមើល ថែណាស់ ស្រលាញ់ថ្នាក់ថ្នមណាស់តែមកដល់ដៃប្តីបែជាត្រូវប្តីធ្វើបាប ខ្លះប៉ះពាល់ផ្លូវកាយ ខ្លះទៀតក៏មានបញ្ហាដល់ផ្លូវចិត្តព្រោះប្តីមិនស្មោះត្រង់ ដូចពាក្យស្រ្តីមួយចំនួនតែងនិយាយតៗគ្នាថា “ស៊ូឈឺកាយ កុំអោយឈឺចិត្ត”។



ពិតណាស់ជីវិតប្ដីប្រពន្ធតែងតែមានការឈ្លោះ ប្រកែកគ្នាដូច្នេះហើយ ប៉ុន្ដែទម្រាំតែអាចបានក្លាយទៅជាប្ដីប្រពន្ធរួមរស់នៅជាមួយគ្នាអស់មួយជីវិត គឺវាពិតជាមិនមានភាពងាយស្រួលនោះឡើយ ដែលត្រូវឆ្លងកាត់ឧបសគ្គជាច្រើន បូករួមទាំងការមិនចុះសម្រុង ភាពមិនអោយតម្លៃ ដែលទាំងអស់នេះហើយ គឺជារឿងដើមហេតុ ដែលធ្វើឲ្យប្ដីប្រពន្ធមួយចំនួនបានសម្រេចចិត្ដចែកផ្លូវគ្នា ទាំងដែលមានកូនជាចំណងដៃថែមទៀតផង។ ជាក់ស្ដែង កាលពីព្រឹកមិញនេះ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រហ្វេសប៊ុកនារីម្នាក់ ដែលមានឈ្មោះ Try Soksokunthary បានចែករំលែកពីរឿងរ៉ាវជីវិតក្នុងក្រុមគ្រួសាររបស់ខ្លួន ដែលនាងបានខិតខំលះបង់ឈាមស្រស់ជូនស្វាមីរបស់នាងរហូតបង្កើតបានកូនម្នាក់ តែបែរជាបុរសរូបនោះមិនឲ្យតម្លៃនៃការខិតខំលះបង់របស់នាងទៅវិញ។ លើសពីនេះទៅទៀតប្អូនស្រីដែលកាន់គណនីហ្វេសបុកខាងលើ បានបង្ហោះជាសារ Statusថា៖




“ឃើញរូបខ្លួនឯងកាលមុនចង់ខ្លាចជីវិតពេលដែរមានគ្រួសារ ខ្ញុំបានលះបង់គ្រប់យ៉ាង សូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀនខ្មាស់ ពពោះកូនឲគេ ក្នុងនាងខ្លួនជាប្រពន្ធគេ តែគ្រប់យ៉ាងដែរខ្ញុំលះបង់គេមិនឲតំលៃ ហើយថែមទាំងមើលងាយខ្ញុំទៀត ហេតុនេះហើយទើបខ្ញុំសំរេចចិត្តចាកចេញ ដើម្បីមកចាប់ផ្ដើមជីវិតថ្មីមើលថែខ្លួនឯងជាថ្មី រកអនាគតថ្មីសំរាប់ខ្លួនឯងនឹងកូន មនុស្សស្រីសម័យលូវគេមិនខ្លាចពាក្យស្រីមេម៉ាយទេ អ្វីដែរគេខ្លាចគឺឃុំខ្លួនឯងជាមួយភាពឈឺចាប់។ ត្រូវចាំគ្មានមនុស្សស្រីចង់លែងលះគ្នាមករស់នៅជីវិតជាស្រីមេម៉ាយទេបើសិនជាប្ដីនឹងល្អមានការទទួលខុសត្រូវលើគ្រួសារនោះ”។