ចែវទូកលេងសុខៗស្រាប់តែលិចទូកលង់ទឹកស្លាប់ទាំងអាក្រាតកាយផ្នែកខាងក្រោមតែប៉ូលីសកំពុង…

34

ភ្នំពេញ ៖ យុវតីម្នាក់ជិះទូកលេងជាមួយយុវជន២នាក់ទៀត កម្សាន្តលេងយ៉ាងសប្បាយស្រាប់តែចៃដន្យលិចទូក លង់ទឹកស្លាប់ ខណៈយុវជន២នាក់ទៀត បានហែលរួច រត់ទៅប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបឹងកន្លែងដាក់បែលត្រីក្នុងភូមិតាគរ សង្កាត់ សំរោងកណ្តាល ខណ្ឌព្រែកព្នៅ។ សពជនរងគ្រោះមានឈ្មោះ ពេជ្រ លាងហេង ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះជិះទូកលេងជាមួយយុវជន២នាក់ តាមទឹកបឹងខាងលើបានមួយសន្ទុះ ក៏ឃើញយុវជន២នាក់ ដែលជិះទូកជាមួយនាង បានហែលទឹកមកដល់គោកវិញ ហើយរត់មកប្រាប់ថាលិចទូក តែមិនឃើញនារីរងគ្រោះហែលមកវិញទេ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ រាវរកយុវតីរងគ្រោះ រហូតដល់ម៉ោង៥ជាងល្ងាច ទើបឃើញសាកសពទាំងអាក្រាតកាយផ្នែកខាងក្រោម ។



ករណីនេះក្រុមគ្រួសារអះអាងថា នារីរងគ្រោះចេះហែលទឹក ហេតុអីក៏ត្រូវលង់ទឹក ហើយអក្រាតកាយទៀត ទើបស្នើសុំសមត្ថកិច្ចជួយពិនិត្យ ក្រែងករណីនេះជារឿងរំលោភសម្លាប់ តែដោយរង់ចាំសមត្ថកិច្ចជំនាញ យូរពេក មិនឃើញមក ក៏នាំគ្នាយកសាកសពនារីរងគ្រោះទៅមណ្ឌសុខភាពឬស្សីកែវ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងធ្វើកោសល្យវិច័យរកការពិត។ ក្រោយមកខាងគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា នារីរងគ្រោះពិតជាបាត់បង់ជីវិតដោយសារលង់ទឹកប្រាកដមែន ។ តែទោះជាយ៉ាងណា ខាងសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវបន្ថែមទៀត ។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកទៅតម្កល់នៅវត្តទួលអស់លោក ធ្វើបុណ្យតាមប្រពៃណីហើយ។