អ៊ី​វ៉ា ត្រៀម​វ៉ាលិស​ ឡើង​យន្តហោះ​ចេញទៅ​កូរ៉េ​មិន​អាល័យ​ឪពុក

102

ភ្នំពេញ ​៖ ​បើ​តាម​ការ​បង្ហើប​ពី​ប្រភព​មួយ​ចំនួន​ បាន​និយាយ​ថា ​តារា​ចម្រៀង​រូប​ស្រស់​សាច់​ខ្ចី​របស់​ផលិតកម្ម​សាន់ដេ​កញ្ញា អ៊ី​វ៉ា បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ឡើង​យន្តហោះ​ចេញទៅ​សម្តែង​ និង​ចម្រៀង​ជា​លើកដំបូង​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដោយ​ពុំ​មាន​វត្តមាន​ឪពុក​រួម​ដំណើរ​ទៅជា​មួយ​នោះ​ឡើយ។

ការ​ចេញ​ទៅ​របស់​ស្រី​ស្រស់ អ៊ី​វ៉ា នេះ​ត្រូវ​បាន​ប្រភព​បន្ត​ថា​ នាង​ធ្វើឡើង​ឆ្លើយតប​តាម​សំណើ​​របស់​ម្ចាស់​បុរី​ឡេង​ណា​វ៉ា​ត្រា​ដើម្បី​ច្រៀង​ និង​សម្តែង​រួមគ្នា​ជាមួយ​តារា​ចម្រៀង​ខ្មែរ​ដូចជា ​៖​ លោក ខេ​ម​, គូ​ម៉ា​, Tempo Tris, វ៉ាន់ដា​, Mr Oun,​នឹង​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ព្រមទាំង​កូនប្រុស​ទាំង​៣ ផង​ដែរ។

ប្រភព​បាន​បន្ត​ថា ​បើ​តាម​គម្រោង​ក្រុម​តារា​ចម្រៀង​ល្បីៗ​របស់​ខ្មែរ ​ដែល​មាន​វត្តមាន អ៊ី​វ៉ា ទៅជា​មួយ​ផង​នោះ​នឹង​ចាក​ចេញពី​ស្រុក​ខ្មែរ​ឆ្ពោះ​ទៅ​ប្រទេស​កូរ៉េ​នា​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០១៩​ខាងមុខនេះ។

សូម​ជម្រាប​ថា ​កន្លងមក​សាមីខ្លួន​កញ្ញា អ៊ី​វ៉ា ធ្លាប់​បដិសេធ​ជាច្រើន​មក​ហើយ​ថា​ខ្លួន​មិន​ចេញទៅ​ច្រៀង​នៅក្រៅ​ស្រុក​ជាដាច់ខាត​ប្រសិនបើ​គ្មាន​ឪពុក​របស់​នាង​ចេញទៅ​ជាមួយ​នោះ​ទេ៕