មានសង្ឃឹមហើយមន្ទីរពេទ្យមួយកន្លែងបានប្រកាសព្យាបាលជំងឺបេះដូង​ចំហរនៃកុមារកម្ពុជាដោយឥតគិតថ្លៃ..

54

ភ្នំពេញ : វាពិតជាដំណឹងមួយដ៏រីករាយ និង​ត្រេកអរ​បំផុត​ចំពោះ​កុមារ​កម្ពុជាគ្រប់រូប​ ​​ដែលបានកេីត​មាន​ជំងឺ​បេះ​ដូង​ចំហ​ នឹងត្រូវ​បាន​ទទួលបាន​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ជំនាញៗ​ប្រទេសចិនដោយមិន​គិត​ថ្លៃ​ ក្រោម​ការជួយឧបត្ថម្ភ​ពី​អង្គការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឥរិយាបថ​និង​សុខភាព​សិក្សា YUNDI។ បេីតាមរយៈ​គណនី​ហ្វេសប៊ុក​ផេក​ YUNDI – China NGO​ បាន​មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ «ប្រសិនបេីមានព័ត៌មានពីកុមារអាយុក្រោម១៤ឆ្នាំ​ មានជំងឺ​បេះដូង​ចំហ​ កុំស្ទាក់ស្ទេីរទាក់ទងមកអង្គការ YUNDI! បច្ចុប្បន្ន​មានកុមារ​កម្ពុជា​ជាច្រើន​រូបកំពុងទទួលបានការវះកាត់បិទភ្ជាប់បេះដូងចំហ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងខេត្តយូណាន ប្រទេសចិន។ បេីតាមការយល់ឃេីញ​ពី​ប្រជាពលរដ្ឋ​ម្នាក់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អង្គការ​ YUNDI​ ដែលជា​សង្គម​ស៊ីវិល​មួយរបស់ប្រទេសចិន បាននិងកំពុង​ព្យាយាម​សម្រេច​នូវ​ក្តីសង្ឃឹម​និង​បំណងប្រាថ្នា​របស់​កុមារ​កម្ពុជា​ ដែលមាន​ជំងឺ​បេះដូង​ចំហ ពីកំណើត ​និងបាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​​។





កុមារកម្ពុជាដែលមានអាយុចាប់ពី 14 ឆ្នាំចុះហើយដែលត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់អង្គការពិនិត្យឃើញថាមានជំងឺបេះដូងចំហរ ឬ(បេះដូងប្រហោង) មកដល់ ពេលនេះចាប់តាំង ពីខែមករាឆ្នាំ2018 មកត្រូវបានទទួល ការវះកាត់និងព្យាបាលដោយឥតគិតថ្លៃបានចំនួន 67 រូបរួចមកហើយ។ កុមារចំនួន 61រូបបានមកដល់មាតុភូមិប្រកបដោយសុវត្ថិភាពល្អហើយ 6 រូបទៀតកំពុងបំប៉នសុខភាពក្រោយការវះកាត់ព្រមទាំងនៅមានកុមារជាច្រើនរូបទៀតកំពុងត្រៀមទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន។ អង្គការYUNDIបន្តជាដៃគូជាមួយគ្រួសារកុមារកម្ពុជាដែលមានជំងឺបេះដូងចំហដើម្បីចូលរួមជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្នុងការកាត់ បន្ថយបរិមាណចំនួនកុមារដែលមានជំងឺបេះដូងចំហរសូមទាក់ទងលេខទូរស័ព្ទ 092 680 104 ដើម្បីចុះឈ្មោះជាដៃគូក្នុងការរួមគ្នាជួយដល់កុមារកម្ពុជាយើង ក្នុងការព្យាបាលដោយឥតគិតថ្លៃផងដែរ។