គួរប្រុងប្រយ័ត្នទាំងអស់គ្នា!!គាំងបេះដូងស្លាប់ភ្លាមៗក្រោយប្រើប្រាស់ថ្នាំសម្រក់ទម្ងន់ផ្តេសផ្តាស….

26

ភ្នំពេញ៖ ជារឿងមួយគួរឲ្យសោកស្តាយដោយកាលពីពេលថ្មីៗនេះមានករណីបុរសម្នាក់ប្រើថ្នាំសម្រកទម្ងន់ និងហាត់ប្រាណមិនបានត្រឹមត្រូវ ស្រាប់តែគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃទី០៩​ ខែតុលា ឆ្នាំ២០១៩​ វេលាម៉ោង៦ភ្លឺ មានករណីគួអោយភ្ញាក់ផ្អើលមួយបានកើតឡើងដោយបុរសម្នាក់បានលេបថ្នាំសម្រកទម្ងន់ ប៉ុន្តែជាអកុសល្យគាត់បានស្លាប់សោយសារតែលេបថ្នាំសម្រកទម្ងន់ទៅវិញនេះបើយោងតាមគណនីហ្វេសប៊ុនមួយឈ្មោះ Sool Cool​ បានសរសេរថាម៉ោង៦ភ្លឺលឺប៉ាស្រែកផ្អើលផ្ទះរឿងក្មួយស្លាប់ពូសឹងមិនជឿទេ។ លិទ្ធិផលមិនហាត់ប្រានហើយប្រើថ្នាំសម្រកអត់សួរគូ អត់សួរបៀបថែខ្លួន អត់សួ បែរជាធ្វើអីតាមចិត្ត។ ចឹងបានថាអ្នកចង់សម្រកប្រយ័ត្នទៅទៀតទោះចង់ហាត់ប្រានក៏ត្រូវរកគ្រូបង្រៀនអោយបានត្រឹមត្រូវមិនត្រូវចង់ស្អាតហួសចឹងទេ។ អ្នកធាត់ៗល្មមដឹងខ្លួនហើយកុំបណ្តោយទៀត។ ទៅចុះក្មួយទៅអោយបានសុខណាក្មួយសំលាញ់លារហូតហើយRIP Tol Smartboy។





ក្រោយពីតារាសម្តែង Sool Cool បានប្រកាសពីដំណឹងមរណភាពរបស់ក្មួយប្រុសខ្លួន មានមហាជនជាច្រើនបានបង្ហាញពីការសោកស្តាយ និងមិនគួរឲ្យជឿនូវដំណឹងមរណភាពនេះ។ យ៉ាងណានេះជាមេរៀន និងជាបទពិសោធន៍សម្រាប់អ្នកតមហួសកំណត់ លេបថ្នាំមិនត្រឹមត្រូវ ហាត់ប្រាណពុំត្រូវស្តង់ដា សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។