អតីតតារាកំប្លែង នាយ ចឺម ចេញមុខបកស្រាយហើយក្រោយពីមានព័ត៌មានចុះថាខ្លួនហ៊ានអួតថា…(វីដេអូ)

19

ក្រោយមានសារព័ត៌មានក្នុងស្រុក ចុះផ្សាយថា តារាចម្រៀង និងអតីតតារាកំប្លែង នាយ ចឺម អួតខ្លួនថាប្រើពេល១ឆ្នាំ តាមទាន់ភាពល្បីល្បាញរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត រួចមក បានធ្វើឲ្យ នាយ ចឺម ស៊ូទ្រាំសម្ងំស្ងៀមទៀតលែងបាន ក៏បានចេញមុខថតវីដេអូបង្ហោះបកស្រាយពីរឿងនាយអួតខ្លួនថា ប្រើពេល១ឆ្នាំតាមទាន់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដើម្បីឲ្យមហាជនបានដឹងការពិត និងបញ្ចប់ការយល់ច្រឡំផងដែរ។ តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ និងជាអតីតតារាកំប្លែង នាយ ចឺម ហាក់កំពុងទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ រហូតមានសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា នាយ ចឺម អួតខ្លួនថាប្រើពេល១ឆ្នាំ តាមទាន់ភាពល្បីល្បាញរបស់លោក ខេមរៈ សិរីមន្ត ដែលធ្វើឲ្យមហាជនសម្តែងការរិះគន់យ៉ាងខ្លាំង។




តែនាយចឺម បានចេញមុខថតវីដេអូបង្ហោះបកស្រាយថា លោកមិនដែលបាននិយាយពាក្យទាំងអស់នេះម្ដងណានោះទេ និងសូមលើកម្រាមដៃដប់ សុំទោសទៅកាន់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត សូមមេត្តាកុំយល់ច្រឡំមកលើលោកអី ហើយលោកក៏មិនដែលប៉ងប្រកួតប្រជែងជាមួយរៀមច្បង និងជាIdolរបស់លោកម្នាក់នេះដែរ។ លើសពីនេះទៅទៀតនោះ ដោយនាយ ចឺម ជាតារាចម្រៀងប្រុសមានប្រជាប្រិយភាពខ្លាំងនោះ ស្ទើរតែគ្រប់បទចម្រៀងរបស់ខ្លួនទាំងអស់ សុទ្ធតែមានការពេញនិយមខ្លាំងគ្រប់បទតែម្ដង។ ជាក់ស្ដែង កាលពីថ្មីៗនេះក៏មានពាក្យលេចឭជាច្រើនថា ខ្លួនជាតារាចម្រៀងប្រុសវ័យក្មេងដែលទើបតែរះជាង៥ឆ្នាំនេះលើវីថីសិល្បៈ មានអំណួតល្បីខ្លាំងជាងតារាចម្រៀងរៀមច្បង ធ្វើឲ្យនាយ ចឺម មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះរឿងទាំងអស់នេះ ខណៈពេលដែលលោក កំពុងតែល្បីខ្លាំង។



ទស្សនាវីដេអូ៖