សូម​ទេវតា​ថែរក្សា​ផង​!​ ព្រឹទ្ធាចារ្យ គង់ ណៃ បាន​ប្រសើរ ហើយ​ត្រូវ​វិលត្រឡប់​ទៅផ្ទះ​វិញ​

302

ភ្នំពេញ​ ៖​ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុ​ស្សី​កាលពី​ថ្មីៗ​ដោយសារ​ជំងឺ​សួត របេង ទឹកនោម​ផ្អែម ​និង​តម្រង​នោម​នោះ ​ពេលនេះ​ស្ថានភាព​ជំងឺ​ព្រឹទ្ធាចារ្យ គង់ ណៃ បាន​ល្អ​ប្រសើរ​ឡើងវិញ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សមាគម​សិល្បករ​ខ្មែរ​ បាន​លើកឡើងថា ​មូលនិធិ​សិល្បៈ​ចាស់ជរា បាន​ចេញថ្លៃ​ព្យាបាល​ជូន​លោកតា គង់​ណៃ និង​ឧបត្ថម្ភ​ថវិកា​​ថ្លៃ​ធ្វើដំណើរ​ត្រឡប់​ទៅផ្ទះ​វិញ​ ព្រោះ​ស្ថានភាព​ជំងឺ​របស់​លោកតា​បាន​ប្រសើរឡើង​ហើយ​។​ លោកតា គង់ ណៃ គាត់​មាន​ជំងឺ សួត របេង ទឹកនោម​ផ្អែម និង​តម្រង​នោម​ជាដើម។

ប្រភព​បាន​បន្ត​ថា​ សូម​ទេវតា​តាម​ថែរក្សា​លោកតា​ឲ្យ​ជួបតែ​សេចក្តីសុខ និង​អាយុ​កាន់តែ​វែង​សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង​សប្បុរសជន​ទាំងអស់​ ដែល​បាន​ឧបត្ថម្ភ​គាំទ្រ មូលនិធិ​សិល្បៈ​ចាស់​ជរា​សម្រាប់​សង្គ្រោះ​ និង​សម្រាល​បន្ទុក​ជីវភាព​របស់​ពួកគាត់៕