ជិះប៉ះរថយន្តទំនើបរបស់ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ជា​ ចុះមកយំសំពះតែលោកឯកឧត្តមបែរជាមានប្រសាសន៏ថា……

395

ភ្នំពេញ ៖ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ជា​ បានបង្ហោះពី​ទិដ្ឋភាព​មួយ​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ នៅពេល​ដែល​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ MG ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AJ-8809 បេីកបរ​ដោយ​ស្រ្តី​ម្នាក់​បាន​ជិះ​មក​ប៉ះ​រថយន្ត​របស់​លោកឯកឧត្តម​​ ដែលបាន​បង្កឲ្យ​មានការ​ខូចខាតកំពឹតគូទក្រោយផ្នែកខាងស្តាំ​។ ក្នុងអំឡុងពេលកើតហេតុការណ៍​នេះ​ដែរ​ ស្រ្តី​ជាអ្នកបេីក​បរ​រថយន្ត​ខាង​លើ​ ក៏បានចុះមក​សំពះ​សុំ​ទោស​ដល់​ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ជា​ ផងដែរ​។ ទន្ទឹមនឹង​នេះ​ដែរ​ ឯកឧត្តម​ ហ៊ុន​ ជា​ ក៏មិនបាន​ទាមទារ​សំណង​អ្វីនោះដែរ​ និងបាន​មាន​ជា​ប្រសាសន៍​លេីកឡេីង​ផងដែរ​ថា​៖​«អាណិតណាស់ប្អូនគេប្អូនយើង ខ្ញុំប្រាប់គាត់ថាកុំយំវាមិនអីទេប្អូនស្រី





គ្មានអ្នកណាចង់បើកបរអោយប៉ះឡានគេនោះទេ តែមនុស្សវាមានថ្ងៃដែលសយតែយ៉ាងណាក៏គួបើកបរដោយមានការប្រុងប្រយត្ន័ផង បាទ (បំណងពីខ្ញុំ បាទ)»។សូម​ជម្រាប​ដែរ​ថា​ ​ឯកឧត្ដម ហ៊ុន ជា ​គឺជាក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលលោកតែងតែចេញមុខជួយឈឺឆ្អាល ទាក់ទងទៅនឹងបញ្ហា​ ក៏ដូចជា​រឿង​អយុត្តិធម៌​នៅក្នុងសង្គមជាច្រេីន​ ទេីប​ធ្វើ​ឲ្យ​ ​ឯកឧត្ដម​ ទទួលបាន​នូវ​ការ​គោរព​ស្រលាញ់​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​។


ប្រភព៖ HC ហ៊ុន ជាដើម្បីខ្មែរ