ហួសចិត្ត!!គ្រាន់តែដឹកពោតស្ងោរលក់សោះបែរជាត្រូវសន្តិសុខប្រចាំការនៅកោះពេជ្រចាប់យកគ្មានសល់….

154

បងប្រុសម្នាក់ជិះកង់ដឹកពោតលក់នៅក្នុងកោះពេជ្របែរជាត្រូវសន្តិសុខចាប់យកពោតទាំងអស់នោះទៅវិញដោយមិនដឹងមូលហេតុ។​ ហេតុការណ៏នេះបានកើតឡើងមុននេះបន្តិចម៉ោង ១០ យប់ ថ្ងៃទី​ ២២​ ខែ តុលា​ ឆ្នាំ ២០១៩។​ បងប្រុសអ្នកលក់ពោតនោះកំពុងដឹកពោតដើរលក់សុខៗ តែមិនដឹងជាមានមូលហេតុអ្វីអោយច្បាស់លាស់បែរជាត្រូវសន្តិសុខប្រចាំការនៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រចាប់យកពោតដែលគាត់ដឹកនោះទាំងអស់អោយគាត់ទៅផ្ទះវិញទាំងខ្លួនទទេ។ ហើយទន្ទឹមគ្នានោះផងដែរក៏មានបងស្រីចិត្តល្អមួយរូបស៊ែរដាក់នៅលើបណ្តាញសង្គមគាត់ថា” តើបងប្អូនណាដឹងលេខទូរសព្ទ័អ្នកលក់ពោតស្ងោរម្នាក់នឹងទេ ខ្ញុំចង់ជួយចេញថ្លៃពោតស្ងោររបស់គាត់ដែលសន្តិសុខចាប់យកទៅនោះ ដើម្បីអោយគាត់មានដើមទន់បន្តរទៅមុខទៀត ០៩៦ ៩៨៧​ ៧០៦ ៥៦/ ០៨៨ ៤៧៧ ០១៧៧/ ០៩២ ៦៥៦ ៥៧៧” អរគុណបងស្រីចិត្តល្អ។​


“គាត់ធ្វេីខុសបម្រាមអ្វីមែន? ជួយណែរនាំគាត់ទៅ​ គាត់មិនដឹងដោយសារមិនចេះអក្សរ​ រៀនបានតិច ឬមិនបានរៀន​ ហេីយទេីបត្រូវមកលក់ដូរបែបនេះ​ តេីអស់លោកចេះនិយាយភាសាខ្មែរទេ? តេីភាសាខ្មែរដែលអស់លោកនិយាយទៅ​ គេស្ដាប់មិនយល់មែនទេ? បេីសិនគ្នាមានចំណេះដឹង​ ក៏មិនចាំបាច់មកធ្វេីការបែបនេះ​ ហេីយត្រូវក្បាលអស់លោកមេីលងាយជាន់ឈ្លីដោយសារអំណាចរបស់ខ្លួនបែបនេះដែរ។ ខ្ញុំមិនចំឡែកចិត្តទេដែលប្រទេសយេីងមិនរីកចម្រេីន​។ បេីសូម្បីតែជនជាតិឯងតែមួយមិនយល់ក្បាលគ្នាផង​ ចុះទម្រាំជនជាតិជិតខាង? គេមេីលងាយ​ គេចាំមេីលពេលយេីងទន់ខ្សោយ​ ហេីយគេចូលមកលួចដីយេីង​ ហេីយយេីងធ្វេីទាសករគេ​ នេះឬដែលអស់លោកចង់បាន?” នេះជាមតិយោបលមួយចំនួនក្នុង Comment។​


ប្រភព៖ វីរះ