អុញនោះ!!មេចោរប្លន់ដ៍ធំម្នាក់នៅខេត្តសៀមរាបត្រូវសមត្ថកិច្ចតាមបង្ក្រាបរហូតដល់ក្រុងភ្នំពេញ…

211

(ខេត្តសៀមរាប)៖ លោកឧត្តមសេនិយ៍ទោ ប៉ុល រតនា កាលពីល្ងាចម្សិលមិញបានអោយដឹងថា មេខ្លោងចោរប្លន់ដ៍សកម្មនៅក្រុងសៀមរាបម្នាក់ទៀតដែលបានរត់គេចខ្លួននោះ ឥលូវត្រូវសមត្ថកិច្ចតាមរហូតពីស្រុកអន្លង់វែងទើបចាប់បាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយត្រូវនាំខ្លួនមកសាកសួរនៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ លោកបានបន្តថាកំលាំងរបស់លោកបើកការស៉ើបអង្កេតរយៈពេល១៥ថ្ងៃ ដែលកាលពីថ្ងៃទី ០៧ តុលា២០១៩ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមមេចោរប្លន់ដ៏សកម្ម១ក្រុមចំនួន២នាក់ជាមួយអាវុធខ្លី១ដើមសំភារៈសំរាប់ធ្វើសកម្មភាពកាច់ សោមួយចំនួននៅខេត្តសៀមរាប កំលាំងសម្ថតកិច្ចបានបើកកិច្ច សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង អធិការដ្ឋាននគបាលស្រុកអន្លង់វែង ហើយបានតាមរហូតដល់រាជធានីភ្នំពេញ។




ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា និង លោកឧត្តសេនីយ៍ទោ នឹម ច័ន្ទតាណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ វេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃ២៣ តុលា ២០១៩ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះបាន នៅមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងភ្នំពេញ។


ជនសង្ស័យដ៍សកម្មពូកែទទួលទិញមានឈ្នោះ ទិន ភាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ធ្លាប់ទទួលទិញម៉ូតូផលចោរកម្មជាច្រើនគ្រឿងកន្លងមកពីខេត្តសៀមរាប។ ទោះជាយ៉ាងណាបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងបាននាំជនសង្ស័យទៅស្រុកអន្លង់វែងចុះឆែកនិងដកហូតម៉ូតូក្នុងនោយកបានចំនួន៣០គ្រឿងមិនមានឯកសារត្រឹមត្រូវហើយត្រូវបានចាត់បញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងសៀមរាបដើម្បីចាត់ការតាមនិតិវិធីច្បាប់។