សងគុណ​ម្តាយ​តាម​វិធី​នេះ​មែន​? ម្តាយ​លក់​ពេជ្រ​ផ្សារ​ទួលទំពូង ​ឯ​កូន​ក្លាយជា​ចោរ​ ​ឆក់​កាបូប​ទៅ​វិញ

46

ភ្នំពេញ ​៖ ​ចំនួន​២​នាក់​ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជន​ជាតិ​ចិន​ម្នាក់ ​យក​លុយ​ទៅ​ដើរ​ចាយ​សប្បាយ​រយៈពេល​៤​ថ្ងៃ​ ក៏​អស់​លាក់​ជាប់អន្ទាក់​របស់​ប៉ូលិស​តែម្តង​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ​ជនសង្ស័យ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ជា​កូន​ថៅកែ​លក់​ពេជ្រ​នៅ​ផ្សា​ទូល​ទំពូង​ទៀតផង។

ប្រភព​ពី​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៩៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ស្ពាយ​កាបូប​១​ តែ​ភ្លាមៗ​នោះ​ក៏​ស្រាប់តែ​ជនសង្ស័យ ខាងលើ ​ដែល​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ទឹក​ប៊ិច​ទៅ​ក្បែរ រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​ជនជាតិ​ចិន​នោះ​បាន​សម្រេច​ និង​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព។

ប្រភព​បាន​បន្ត​ទៀត​ថា ​ក្រោយពេល​គេច​ខ្លួន​ដោយ​សុវត្ថិភាព ​និង​បាននាំគ្នា​យកលុយ​ដែលមាន​នៅក្នុង​កាបូប​នោះ​ចំនួន​៧​ពាន់​ដុល្លារ​ទៅ​ចាយវាយ​សប្បាយ​អស់ចិត្ត​បាន​៤​ថ្ងៃ ​ក៏ត្រូវ​សមត្ថកិច្ច​ប្រទះឃើញ​ចាប់ខ្លួន​តែម្តង៕