ខ្លាំងបាត់!!ភោជនីយដ្ឋានមួយកន្លែងដែលមានឈ្មោះ លី សុជាតិ បង្កប់ល្បែងស៊ីសងបានយ៉ាងរលូន

78

ភ្នំពេញ: កំពុងតែល្បីថាភោជនីយដ្ឋានមួយកន្លែងដែលមានយីហោ លី សុជាតិ បង្កប់ទៅដោយល្បែងស៊ីសងតាមអនឡាញលេងបានយ៉ាងរលូនដែលមានទីតាំងស្ថិតនៅផ្លូវចាក់បេតុង ក្រុមទី៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មិនមានអជ្ញាធរណាហ៊ានបង្ក្រាបសោះសង្ស័យតែមានខ្នងបង្អែកពីក្រោយហើយមើលទៅ។




ប្រភពដដែលក៏បានបន្តទៀតថាភោជនីយដ្ឋានខាងលើនេះប្រហែលជាមានខ្នងបង្អែក ហើយក៏ប្រហែលជាមន្ត្រីនៅក្នុងខណ្ឌមានជ័យនេះដែរដែលជាអ្នកកាងពីក្រោយទើបធ្វើអោយម្ចាស់ហាងនេះមិនខ្លាចញញើតអ្វីទាំងអស់ ហើយការបើកលេងនេះគឺតាំងពីយូរណាស់មកហើយគេមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់មកអើពើរចំពោះទីតាំងខាងលើនេះដែរ។


ក្នុងនោះដែរយើងខ្ញុំជាអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋសូមធ្វើការសុំណូមពរដល់លោក ពេជ្រ កែវមុន្នី ដែលជាអភិបាលខណ្ឌហើយជាពិសេសលោក ម៉េង វិមានដារ៉ា ដែលជាអធិការខណ្ឌមានជ័យ សូមលោកមេត្តាជួយពិនិត្យមើលទីតាំងខាងលើនេះផងដើម្បីអនុវត្តតាមគោលការណ៍របស់ក្រសួងមហាផ្ទៃដែលបានចែងមកថាភូមិឃុំមានសុវត្ថភាពទាំង៩ចំណុចដើម្បីរក្សាការពារសុខសុវត្ថភាពដល់ប្រជាពលរដ្ឋព្រោះថាបើសិនជានៅមានល្បែងស៊ីសងបែបនេះ វានឹងអាចកើតមានអំពើលួចឆក់ប្លន់នៅពេលណាមួយជាមិនខាន។