ជុំ លី​ណូ ធ្វើ​ឲ្យ​មហាជន​ ប្រហោង​ពោះ​មិន​ស្ទើរ ​ក្រោយ​ឃើញ​រូបភាពមួយនេះ

108

ភ្នំពេញ ​៖​ តារា​ចម្រៀង​លោក ជុំ លី​ណូ ថ្មីៗ​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន ​បង្ហាញ​ការភ្ញាក់ផ្អើល​ខ្លាំង ​ក្រោយ​ពេល​ដែល​រូបភាព​ជាច្រើន​សន្លឹក​ឋិត​ក្នុង​សភាព​ដៃ​ជាប់​ខ្នោះ​ទាំងសងខាង​និង​មាន​ប៉េអឹម​ឈរ​គ្រា​ផង​នោះ។

ករណី​នេះ ​បាន​ក្លាយ​ជា​ចម្ងល់​របស់​មហាជន​ស្ទើរ​គ្រប់គ្នា​ថា​ លោក ជុំ លី​ណូ មានរឿង​រ៉ាវ​អ្វី​ទើប​ត្រូវ​បាន​ចាប់ខ្លួន​ដូច្នេះ​ទៅវិញ។ ទន្ទឹមគ្នា​នឹង​ចម្ងល់​របស់​មហាជន​នេះ​ដែរ​ ក៏​ស្រាប់​តែ​មាន​ម្ចាស់​Account Facebook មួយ​មាន​ឈ្មោះថា​Chan Chhean បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ប្រមាណ​៤​សន្លឹក​មក​ថា​ តារាចម្រៀង​លោក ជុំ លី​ណូ ត្រូវ​បាន​ប៉េអឹម​ចាប់ខ្លួន​បាត់​ហើយ​ដោយសារ​ការ​ជួញដូរ​គ្រឿងញៀន។

ប៉ុន្តែ​ប្រភព​នោះ ​មិនបាន​បញ្ជាក់​ទេ​ថា ​កើតឡើង​នៅពេល​វេលា​ណា​ឬ​កន្លែង​ណា​ឲ្យ​ជាក់លាក់​នោះទេ។ ដោយសារតែ​មានការ​បង្ហោះ​ចែករំលែក​នូវ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះហើយ​ ទើប​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​មួយ​ចំនួន​មានការ​ចាប់​អារម្មណ៍រ​ហូត​មាន​ខ្លះ​ទៀត​យល់ថា​ករណី​នេះ​អាចជា​ការពិត។

បើ​តាម​ការយល់ឃើញ​ពី​មតិ​មួយចំនួនទៀត បាន​បញ្ចេញ​ទស្សនៈ​ថា ​នេះ​គ្រាន់តែ​ឈុត​ឆាក​សម្តែង​ក្នុង​សាច់រឿង​ចម្រៀង​របស់​លោក​ដែល​មាន​ចំណងជើង​ថា ទឹកភ្នែក​ម្តាយ​លើ​ខ្នោះដៃ​កូ ខណៈដែល​អត្ថន័យ​ចម្រៀង​នេះ​ច្រៀង​រៀបរាប់​អប់រំ​ស្មារតី​ដល់​យុវវ័យ​ភ្លើតភ្លើន​គ្រឿងញៀន៕