សុនខហិតក្លិននិងកំលាំងបន្ថែមបានបញ្ចូនទៅកោះរ៉ុងដេីម្បីរុករកស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួន1សប្តាហ៏មកហេីយ

242

គួរំលឹកដែរថា​ ក្រោយការបាត់ខ្លួនរបស់ Amelia Bambridge បុរស6នាក់កំពុងត្រូវបានសួនាំពាក់ពន្ធ័នឹងការបាត់ខ្លួនស្ត្រីទេសចរជនជាតិវ័យ21ឆ្នាំ​ ជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge​ នៅលេីកោះរ៉ុងតាំងពីថ្ងៃពុធមក។ ខណៈដែលកងកំលាំងជាច្រេីននាក់កំពុងរុករកនៅលេីកោះបន្តទៀត។ Amelia ត្រូវបានបាត់ខ្លួនក្រោយពិធីជប់លៀងជាមួយមិត្តភក្តិនាង​ នៅលេីកោះពេលយប់រួចមក​ ។ អ្នកដែលត្រូវបានសួនាំនោះ​ ជាអ្នកធ្វេីការលេីកោះ​ នៅក្នុងបានិងកន្លែងដែលនាងស្នាក់នៅ​។ ដើមឡើយប៉ូលីសបានផ្តោតការស្វែងរកនៅលើឆ្នេរសមុទ្រនិងសមុទ្រខណៈដែលនាង Amelia ត្រូវបានគេឃើញចុងក្រោយនៅឯពិធីជប់លៀងមួយនៅឯឆ្នេរខ្សាច់ Police Beach ដែលកាបូបរបស់នាងត្រូវបានគេរកឃើញជាមួយកាបូបលុយទូរស័ព្ទនិងកាតធនាគារនៅខាងក្នុង​ ប៉ុន្តែឪពុករបស់នាងឈ្មោះ Phil Bambridge បានប្រាប់ទូរទស្សន៍ Sky News ថាគាត់ជឿជាក់ថានាងត្រូវបានគេនាំយកទៅហើយនៅឯនាយសមុទ្របន្ទាប់ពីគាត់បានមេីលតាមកាមេរ៉ាសុវត្តិភាពស៊ីស៊ីធីវីនៅពេលយប់ដែលនាងបានបាត់ខ្លួន។​










Source: Mr Aplus