ដាស់តឿនដល់អ្នកដែលចូលចិត្តប្រើទូរស័ព្ទបណ្តើរប​ញ្ចូលថ្មបណ្តើរយុវជនម្នាក់បានស្លាប់ខណៈពេលដែលសាកថ្មទូរស័ព្ទ…

156

ខេត្តសៀមរាប: យុវជនវ័យ១៩ឆ្នាំម្នាក់បានដេកស្លាប់ខណ: ពេលដែលសាកថ្មទូរស័ព្ទបណ្តើដាក់កាស់ត្រចៀកបណ្តើ ដូច្នេះសូមជួយស៊ែបន្តផងដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បានដឹងហើយដើម្បីជៀសវាងកុំអោយដូចយុវជនខាងលើនេះ។ ដែលហេតុការណ៍នេះបានកើតឡើង។

នៅយប់ថ្ងៃទី២៩.១០.២០១៩ រំលងអត្រាតឈានចូលថ្ងៃទី៣០.១០.២០១៩ វេលាម៉ោង០៣.៤៥នាទីនៅ ចំនុច(ជិតសាលាឃុំស្រែណូយ)ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប មានករណីដេកស្លាប់លើគ្រែក្នុងបន្ទប់ក្រោយផ្ទះឈ្មោះវុធ ឡាយ ប៉ាញ ភេទប្រុសអាយុ៣៣ឆ្នាំ ដែលជាមេជាងកញ្ជក់។ ជនរងគ្រោះដែលស្លាប់មានឈ្មោះផន់ កក្កដា ភេទប្រុសអាយុ 19 ឆ្នាំមានស្រុកកំណើតនៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (មុខរបរកូនជាងធ្វើកញ្ជក់)បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។


បើយោងតាមប្រភពព័ត៌មានពីអ្នកដែលរស់នៅជាមួយបានបញ្ជាក់ថាមូលហេតុដែល បណ្ដាលអោយស្លាប់ជនរងគ្រោះបានសាកថ្មទូរសព្ទ័ ហើយយកកាសស្ដាប់ត្រចៀកដោតនឹងទូរសព្ទបណ្ដាលឲ្យឆក់ស្លាប់។ ដូច្នេះដើម្បីជៀសវាងអោយបានពីករណីបែបនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះការដែលប្រើទូរស័ព្ទសាកថ្មផងដាក់កាស់ស្តាប់ផងបែបនេះព្រោះថានិងអាចកើតមានបញ្ហាដល់អាយុជីវិតដូចយុវជនខាងនេះអញ្ចឹង។