ក្រោយមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់មហាជននោះ ឥលូវនេះអគ្គស្នងការនគរបាលជាតិបានចេញសារបងស្រាយថាជនសុីវិលដែលតែងតែចេញធ្វើសកម្មភាពទាំងនោះមិនមែនជាសមត្ថកិច្ចរបស់ស្នងការនគរបាលជាតិទេ

369

ដូចដែលបងប្អូនជនរួមជាតិយើងបានដឹងលឺហើយថា ប៉ុន្មានថ្ងៃចុងក្រោយនេះគឺមានផ្ទុះនូវករណីជនឈ្លៀតឪកាសស្លៀកពាក់សុីវិលអះអាងថាខ្លួនជាសមត្ថកិច្ចធ្វើសុីប្រជាពលរដ្ឋថាជាច្រើនលើក ច្រើនសារមកហើយ។ ហើយករណីធ្វើសុីនេះត្រូវបានប្រជាពលរដ្ឋដាក់ឈ្មោះអោយថា ជាការធ្វើសុីស្របច្បាប់ដែលទឹកប្រាក់នៃការជំរិតទារពីសំណាក់សមត្ថកិច្ចក្លែងក្លាយទាំងនោះអាចលោតទៅដល់២៥០០ដុល្លា បើតាមសម្តីអ្នកដែលជួបបទពិសោធន៏នេះផ្ទាល់ប្រាប់។ យ៉ាងណាមិញក្រោយមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់មហាជននោះ ឥលូវនេះអគ្គស្នងការនគរបាលជាតិបានចេញសារបងស្រាយថាជនសុីវិលដែលតែងតែចេញធ្វើសកម្មភាពទាំងនោះមិនមែនជាសមត្ថកិច្ចរបស់ស្នងការនគរបាលជាតិទេ។ ហើយនេះគឺជាសារបកស្រាយរបស់អគ្គស្នងការនគរបាលជាតិមានខ្លឹមសារដូចតទៅ៖


“​សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុម​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ថា​មាន​ករណី​ជន​ស៊ី​វិល​មួយ​ក្រុម​ដែល​តែងតែ​ចុះ​ចាប់​គ្រឿងញៀន​នៅ​ម្តុំ​បឹង​កក់​នោះ​មិនមែន​ជា​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះ​ទេ​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្នុង​នាម​ជា​សមត្ថកិច្ច​ទទួលខុសត្រូវ​ក្នុង​ដែនដី​រាជធានី​ភ្នំពេញ​ នឹង​ធ្វើការ​ស្រាវជ្រាវ​ បង្ការ​ ទប់ស្កាត់​មិន​អោយ​ក្រុម​ជន​ស្លៀក​ស៊ី​វិល​ទាំងនោះ​បង្ករ​បញ្ហា​ទាំងនេះ​ទៀត​ឡើយ​ ម្យ៉ាងវិញទៀត​កម្លាំង​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ តែងតែ​គោរព​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ថ្នាក់ដឹកនាំ​ មិន​ដែល​ទៅ​ធ្វើ​សកម្មភាព​អ្វីមួយ​ដែល​ខុស​ពី​ការ​ណែនាំ​ ឬ​ក៏​ភារកិច្ច​នោះ​ទេ​។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នឹង​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ចាត់វិធានការ​ណ៍​មិន​អោយ​មាន​ករណី​នេះ​កើតឡើង​ទៀត​ឡើយ​ ។​”