ណុប បា​យ៉ា​រិ​ទ្ធ បួងសួង​វត្ថុ​សក្ដិសិទ្ធិ ​និង​ទេវតា​ឲ្យ​ជួយ​ថែរក្សា​ការពារ​វីរ​កងទ័ព​កម្ពុជា ​ដែល​ចេញទៅ​ការពារ​ទឹកដី​ដែន​ឡាវ

40

ភ្នំពេញ ៖ ស្រប​ពេលដែល​ព្រំដែន​កម្ពុជា​-​ឡាវ​កំពុងមាន​បញ្ហា​ប្រឈមមុខ​ដាក់គ្នា​តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​លោក ណុប បា​យ៉ា​រិ​ទ្ធ បានចេញ​សារ​បួងសួង​ដល់​វត្ថុ​សក្ដិសិទ្ធិ​ឲ្យ​ជួយ​តាម​ថែរក្សា​ការពារ​ឃុំគ្រង​ដល់​វីរ​កងទ័ព​កម្ពុជា​ដែល​បាន​ចេញ​ដំណើរ​ទៅកាន់​ព្រំដែន កម្ពុជា​-​ឡាវ។


លោក ណុប បា​យ៉ា​រិ​ទ្ធ បានលើកឡើង​ថា​ សូម​បារមី​វត្ថុ​សក្ដិសិទ្ធិ ទេវតា​ថែរក្សា​ទឹកដី ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា​ជួយ​តាម​ថែរក្សា ការពារ ឃុំគ្រង កាន់​ខ្នង រង​មុខ និង ប្រោស​ប្រទាន​ពរជ័យ​ដល់ វីរ​កងទ័ព​សមរភូមិ​មុខ កម្ពុជា ដែល​ចេញដំណើរ​ទៅកាន់ ព្រំដែន កម្ពុជា ឡាវ​ក្នុង​បុព្វហេតុ​ការពារជាតិ មាតុភូមិ ប្រកប​តែ​នឹង​សេចក្តីសុខ កម្លាំង​មាំមួន សុវត្ថិភាព​គ្រប់ពេលវេលា ជោគជ័យ​គ្រប់ប្រការ។

លោក​បន្តថា អរគុណ​បងប្អូន​គ្រប់គ្នា ពាក្យ​ជូនពរ​គឺជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ពួកគាត់។ ពួកគាត់​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ដើម្បី​សេចក្តីសុខ​របស់​យើង​គ្រប់ៗ​គ្នា ពួកយើង​ពិត​មិនមាន​អ្វី​ជាការ​តបស្នង​អោយ​សក្តិសម​នោះឡើយ មានតែ​ម្រាមដៃ​ដប់​លើក​ប្រណម បួងសួង​សូមអោយ​វត្ថុ​សក្តិ​សិទ្ធ បារមី​ដែល​ថែរ​រក្សា​ទឹកដី​កម្ពុជា​គ្រប់ទិសទី សូមជួយ​បីបាច់​ថែរក្សា ការពារ ឃុំគ្រង​ពួកគាត់​អោយមាន​សេចក្តីសុខ កម្លាំង​មាំមួន ដើម្បី​ជា​កម្លាំង​ដ៏​រឹងមាំ​ក្នុងការ​ថែរក្សា​ការពារ​ដែនដី​ខ្មែរ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ៕