ថារឿងៗមែន!!ពេលនេះកញ្ញា Rose ចេញមុខថាអោយតួរប្រុសនោះពេញៗមាត់ថា…(មានវីដេអូ)

117

ដូចដែលប្រិយមិត្តបានដឹងហើយថា ប៉ុន្មានថ្ងៃមុននេះមានការបង្ហោះឈុតក្រៅឆាករបស់បទ “សង្សាផិតមិត្តក្បត់”ដែលធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការសម្តែងដ៏សែនស្រើបស្រាលរបស់តួរស្រីឈ្មោះ Rose និងតួរប្រុសដែលជ្រុលលើសលុប ដែលប៉ះពាល់យ៉ាងធ្ងន់ទៅលើប្រពៃណី ទំនៀមទម្លាប់ខ្មែរយើងបើទោះថាវាជាសិល្បៈក៏ដោយចុះ។ យ៉ាងណាមិញ កាលពីនារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះផងដែរ លោក ហេង ឡុង បានជួបសំភាសន៏ជាមួយតួស្រីខាងលើនេះ ដើម្បីឲ្យនាងធ្វើការបកស្រាយទាក់ទងចំពោះរឿងមួយនេះ។


នាងបានបន្តថាវាគឺជាចេតនារបស់តួអង្គប្រុសនេះ ដែលបានលួចថត ដោយមិនមានសុំការអនុញ្ញាតពីរូបនាងខ្ញុំ ហើយក៏បានផ្ញើរវីដេអូនេះ តទៅកាន់គ្រុបរបស់គាត់ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក”។ទន្ទឹមនឹងនេះដែរ កាលពីម្សិលមិញនេះ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កញ្ញា Rose ក៏បានបង្ហោះសារ និងដាក់ពាក្យបណ្ដឹង ដើម្បីប្ដឹងតួអង្គប្រុសខាងលើនេះ ដោយបានបំពានលើរូបរាងកាយរបស់នាង។ ក្នុងនោះដែរ កញ្ញា រ៉ូស បានសរសេរប្រាប់ឱ្យដឹងថា៖”នាងខ្ញុំrose សូមបកអាក្រាតពីទង្វើរដ៏កខ្វក់របស់តួប្រុស នៅពេលដែលថតចប់ហើយនោះ។ ហើយនាងបាននិយាយបន្តថា “ខ្ញុំចូលផ្លាស់ខោអាវក្នុងបន្ទប់ បានព្យាយាមបំពានលើរាងកាយរបស់ខ្ញុំ ហើយចង់ប្រាប់ថាសាក្សីរស់មានច្រើនណាស់ ចង់ជាប់គុកនាងខ្ញុំស្វាគមន៍ចា” ហើយនាងនឹងប្តឹងពីបទចែកចាយ Video Clip ដោយគ្មានសួរនាំពីនាងខ្ញុំ ហើយនាងខ្ញុំមនុស្សស្រីទៀត។

ចំពោះថ្ងៃទី ០៧នេះវិញ កញ្ញា Roseបានចេញវីដេអូដើម្បីធ្វើការសុំទោសទៅដល់សាធារណៈជនទាំងអស់គ្នានូវអ្វីដែលនាងបានធ្វើ ពោលគឺជាការសម្តែងឈុតឆាកស្រើបស្រាលជាមួយនឹងតួរប្រុសរូបនោះ នាងបាននិយាយថា មកពីការស្រលាញ់សិល្បៈពេកទើបនាងមិនបានគិតពីផលវិបាកក្រោយការសម្តែង។ក្នុងនោះដែរ កញ្ញា Rose ក៏បានភ្ជាប់សារមួយថា “ខ្ញុំគ្មានពាក្យអ្វីក្រៅពីពាក្យសុំទោសទៅកាន់​ ប៉ាម៉ាក់​ និងបងប្អូនទាំងអស់គ្នា​ ខ្ញុំសំដែងជ្រុលហួស​ ព្រោះតែស្រលាញ់សិល្បៈ ទីបំផុតត្រូវខ្មាស់គេ​ ដោយសាតែអាតួប្រុសនោះ​ សូមបងប្អូនទស្សនាវីដេអូនេះចុះ”។



ទស្សនាវីដេអូទាំងស្រុង៖