រថយន្តកូរ៉េដឹកទំនិញបើកបុកចូលផ្ទះប្រជាពលរដ្ឋ មិនអស់ល្បឿនជ្រុលទៅបុកម៉ូតូ ២គ្រឿងថែមនិង…

84

ភ្នំពេញ៖ រថយន្តកូរ៉េដឹកទំនិញ មួយគ្រឿងបើកបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលរងការខូចខាតម៉ូតូពីរគ្រឿង កង់បីឥណ្ឌាមួយគ្រឿង រថយន្តមួយគ្រឿងទៀត និងសម្ភារៈមួយចំនួនទៀត បង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនាវេលាម៉ោង១២និង៤នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េដឹកទំនិញ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AM-3759 ធ្វើដំណើរនៅតាមបណ្តោយផ្លូវលំមួយកន្លែង លុះមកដល់ចំណុចកើតហេតុក៏បានជាន់ហ្វ្រាំងរអិលរួចក៏ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ ពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតអស់ម៉ូតូពីរគ្រឿង កង់បីឥណ្ឌាមួយគ្រឿង រថយន្តមួយគ្រឿងទៀត និងសម្ភារៈមួយចំនួនទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចខាងលើបានយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយជាបន្តនៅពេលក្រោយ។