ជុំ លី​ណូ បកស្រាយ​ក្រោយ​បែកធ្លាយ​រូបថត ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន

40

ភ្នំពេញ ​៖​ បន្ទាប់ពី​មានការ​បែកធ្លាយ ​និង​ចែកចាយ​រូបភាព​ជាច្រើន​សន្លឹក​រ​បស់​តារាចម្រៀង​លោក ជុំ លី​ណូ ដែល​ឋិត​ក្នុង​សភាព​ដៃ​ជាប់​ខ្នោះ​ ហើយ​ត្រូវបាន​មន្ត្រី​ប៉េអឹម​ពីរ​នាក់​ឈ​គ្រៀក​ស្មា​ទាំងសងខាង​ដោយសារ​ការចាក់​ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿន​ញៀន​នោះ ​ពេលនេះ​សាមីខ្លួន​បានចេញ​មុខ​បកស្រាយ​ការពិត។

លោក ជុំ លី​ណូ បាន​បញ្ជាក់ថា ​រូបភាព​នេះ ​គឺជា​សកម្មភាព​ឈុត​សម្តែង​MV​ក្នុង​បទ ទឹកភ្នែក​ម្តាយ​លើ​ខ្នោះដៃ​កូន តែប៉ុណ្ណោះ​ពោលគឺ​ពុំមែន​ជាការ​ពិត​នោះទេ​។ ដូច្នេះ​សូមអ្នក​គាំទ្រ​និង​មហាជន​ទាំងអស់​មេត្តា​កុំ​មានការ​ភ័ន្តច្រឡំ​ឬ​បន្ត​ការ​ចែករំលែក​រូបភាព​នេះ​ទៀត​ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក​ឬ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លះ​យល់ថា​ជា​ចេតនា​របស់លោក​ដើម្បី​ទាញយក​ប្រជាប្រិយភាព។

សូមបញ្ជាក់ថា ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែសីហា​នេះ​ មានការ​បង្ហោះ​ចែករំលែក​យ៉ាង​ភ្ញាក់ផ្អើល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក្រោយ​ពេលដែល​រូបភាព​ជាច្រើន​សន្លឹក​រ​បស់​តារាចម្រៀង​លោក ជុំ លី​ណូ ត្រូវបាន​ម្ចាស់​Account Facebook​ឈ្មោះ Chan Chhea​ទម្លាយ​ភ្ជាប់​មក​ថា​ តារាចម្រៀង​លោក ជុំ លី​ណូ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន​បាត់​ហើយ​ដោយសារ​ការជូញ​ដូរ​គ្រឿងញៀន​។​ ករណីនេះ​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​ដល់​មហាជន​ ប៉ុន្តែ​ពេលនេះ​សាមីខ្លួន​បញ្ជាក់ថា​ ពុំមែន​ជាការ​ពិត​នោះឡើយ៕