កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យចំនួន៥នាក់និងជនរងគ្រោះចំនួន៦នាក់ទៅតុលាការដើម្បីសាកសួរតាមនីតិវិធីច្បាប់

345

ខេត្តស្វាយរៀង កងរាជអាវុធហត្ថខេត្តស្វាយរៀងចាប់បញ្ជូនជនសង្ស័យបង្ខាំងមនុស្សចំនួន៥នាក់និងជនរងគ្រោះ៦នាក់ទៅតុលាការនៅរសៀលថ្ងៃទី៦វិច្ឆិកាឆ្នាំ២០១៩។ បើតាមលោកវរសេនីយ៍ឯកស្រីវុត្ថាមេបញ្ជាការរងបានឲ្យដឹងថា ដោយមានការសហការជាមួយកងកំលាងខេត្តព្រៃវែងបានកាអនុញ្ញាតពីលោកគង់ ច័ន្ទខេមរិទ្ទព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ,ឡេង ធី ង៉េ អាយុ៦៥ឆ្នាំជនជាតិវៀតណាមមានទីលំនៅបច្ចុប្បន្នភូមិហ្គរណយ ឃុំនិនឌៀង ស្រុកចាវថាញ់ខេត្តតាយនិញ ប្រទេសវៀតណាម។



ក្រោយពីបានទទួលពាក្យបណ្ដឹងកងកម្លាំងប្រដាប់អាវុធហត្ថខេត្តស្វាយរៀងនិងព្រៃវែងបានកំណត់មុខសញ្ញាជនសង្ស័យដែលចាប់បង្ខាំងមនុស្សនៅផ្ទះសំណាក់ សរ សារឿននៅខាងកើតស្ពានអ្នកលឿងនៅថ្ងៃទី៣វិច្ឆិកាវេលាម៉ោង៩.៤៣នាទីនៅភូមិ០៥ឃុំព្រែកខ្សាយខេត្តព្រៃវែង។
លោកបានបន្តថា សមត្ថកិច្ចបានរកឃើញមនុស្សចំនួន ១១ នាក់ប្រុស ៨នាក់ស្រី ៣នាក់កម្លាំងជំនាញខេត្តព្រៃវែងបាននាំខ្លួនអ្នកទាំងនោះបញ្ជូនជនសង្ស័យទាំង ១១ នាក់ឲ្យមកមន្ត្រីនគរបាលយុតិធម៍កងរាជអាវុធខេត្តស្វាយរៀងដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានបន្តថាក្រោយពីបានសាកសួរនិងវត្ថុតាងកសាងសំណុំរឿងរួចក៏បញ្ជូនជនសង្ស័យចំនួន ៥ នាក់ខ្មែរ៤នាក់ស្រីម្នាក់ជនជាតិវៀតណាមទៅតុលាការនិងជនរងគ្រោះ ចំនួន៦នាក់នៅក្នុងនោះមានខ្មែរម្នាក់ដែរទៅសាកសួរនៅតុលាការដើម្បីកំណត់មុខសញ្ញានៅរសៀលថ្ងៃទី ៦វិច្ឆិកាឆ្នាំ ២០១៩ បន្តទៀត។