ឪពុករូបនេះបាននិយាយថាខ្ញុំមិនអាចមើលឃើញកូនប្រុសរបស់ខ្លួនឯងឈឺចាប់ទេហើយខ្លួនប្រាណរបស់គាត់ពោរពេញទៅដោយស្នាមភ្លើងរលាករោល

146

ឪពុករូបនេះបាននិយាយថា “ខ្ញុំមិនអាចមើលឃើញកូនប្រុសរបស់ខ្លួនឯងឈឺចាប់ទេ”ហើយខ្លួនប្រាណរបស់គាត់ពោរពេញទៅដោយស្នាមភ្លើងរលាករោល។ ក្នុងជីវិតយើងរឿងដែលឈឺចាប់បំផុតគឺមើលឃើញមនុស្សដែលយើងស្រលាញ់ខ្លាំងបំផុតចាកចេញពីយើងដោយមិនត្រលប់វិលវិញ។ វាមានអារម្មណ៍ពិបាកក្នុងការទ្រាំ បើទោះបីជាពេលវេលាមានរយៈពេលយូរសម្រាប់ធ្វើការបំភ្លេចក៏ដោយ តែវានៅតែពិបាកក្នុងការបំភ្លេច។ ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ ក្នុងរឿងដែលត្រូវបានបង្ហាញនៅថ្ងៃនេះគឺជារឿងដ៏គួរឱ្យសោកស្តាយណាស់។ យើងមិនអាចការពារវាជាមុនបានទេ ដោយសារតែយើងមិនអាចដឹងថានឹងមានអ្វីកើតឡើងក្នុងរយៈពេលប៉ុន្មានវិនាទីខាងមុខ។ វាដូចជាគ្រួសារនេះមានកូនប្រុសពីរនាក់និងឪពុកម្តាយដែលគួរឱ្យស្រឡាញ់និងកក់ក្តៅបំផុត។ ហើយហេតុការណ៏បានកើតឡើងលើគ្រួសារមួយដែលរស់នៅរដ្ឋឃ្វីនឡែន ដែលឪពុកមានអាយុ 34 ឆ្នាំជាជនជាតិអូស្ត្រាលីឈ្មោះ Nathan Perry។ ថ្ងៃកើតហេតុគឺនៅវេលាដ៏ស្ងាត់ជ្រងំ ស្រាប់តែពួកគេបានហិតដឹងថាមានក្លិនផ្សែងនៅពាក់កណ្តាលយប់។


នៅពេលនោះគាត់បានគេងលក់ពាក់កណ្តាល ហើយមិនដឹងថាមានអ្វីកើតឡើងនោះទេ។ ភ្លាមនោះផ្ទះរបស់គាត់បានឆាបឆេះ អគ្គីភ័យក៏បានផ្ទុះឡើងស្ទើរតែពេញផ្ទះរបស់គាត់។ ប៉ុន្តែនៅពេលគាត់គិតក្នុងចិត្តថា “កូនប្រុសទាំងពីរនាក់របស់គាត់គឺកំពុងតែស្ថិតនៅក្នុងអណ្តាតភ្លើង” គាត់បានរត់ចូលក្នុងបន្ទប់គេងរបស់កូនប្រុសទាំងពីរដែលកំពុងតែស្ថិតក្នុងភ្លើងដែលកំពុងតែឆាបឆេះ។ ហើយបានជួយកូនទាំងពីររូបនេះចេញមកខាងក្រៅគឺ Blake និង Blere ដែល Blake មានអាយុ 4ឆ្នាំ និង Blere មានអាយុ ៣ឆ្នាំប៉ុណ្ណោះ។ បុរសម្នាក់នេះមិនខ្លាចភ្លើងនោះទេព្រោះគាត់ចង់ជួយកូនទាំងពីររបស់គាត ប៉ុន្តែភ្លើងបានដុតរោលនៅលើផ្ទៃមុខ,ដៃ, និងជើងទាំងអស់ អោយរលាកស្ទើរគ្រប់កន្លែង។ ហើយដៃរបស់គាត់បានរងរបួសដោយសារការឱបកូនទាំងពីររបស់គាត់។


ទោះបីជាយ៉ាងណាក៏ដោយគាត់ក៏បានជួយអ្នកទាំងពីរអោយចេញពីភ្លើងបានដោយសុវត្ថិភាព។ ប៉ុន្តែនៅពេលបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីព្យាយាមជួយសង្គ្រោះ Blakeតែនៅតែមិនអាចទៅរួច ។ កូនប្រុសច្បង Blake ក៏បានត្រូវលោកគ្រូពេទ្យដាក់អុកសុីសែនអោយក្នុងរយៈពេលយូរ តែនៅតែជួយមិនបាន។
នៅទីបំផុតឪពុកម្តាយរបស់ Blake ក៏តែទទួលយកការពិត ហើយសម្រេចទាំងបង្ខំដែលត្រូវទទួលស្គាល់រឿងដ៏សែនសោកសៅបំផុតមួយនេះគឺ Blake បានទៅដោយសន្តិភាពហើយ។ ប្រពន្ធរបស់គាត់គឺអ្នកនាង Tamika មានការខកចិត្តយ៉ាងខ្លាំង ហើយគាយ់និយាយទាំងដែលមានការខូចចិត្តយ៉ាងខ្លាំង។ គាត់និយាយទៀតថា “ខ្ញុំសង្ឃឹមថាវាគ្រាន់តែជាសុបិន្តអាក្រក់មួយប៉ុណ្ណោះ ហើយនៅពេលដែខ្ញុំក្រោកឡើងអ្វីៗទាំងអស់នឹងមានលក្ខណៈដូចទៅនឹងអ្វីដែលខ្ញុំធ្លាប់មាន” ។ តែពេលនេះវាគឺជាសុបិន្តមួយដែលឈឺចាប់បំផុតសម្រាប់ជីវិតរបស់ខ្ញុំ។ ហើយកូនប្រុសវ័យក្មេងមួយរូបទៀតរបស់លោកគឺ កុមារា Blere នៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៅឡើយ។ ពួកគេព្រួយបារម្ភខ្លាំងណាស់ ដោយសារតែរាងកាយរបស់គេត្រូវបានគេដុតរហូតដល់ជិត 90% ដែលនៅតែស្ថិតនៅក្នុងបន្ទប់ ICU នេះ។ តែលោកគ្រូពេទ្យបញ្ជាក់ថា Blere បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ។ ភាពក្លាហានរបស់គាត់គឺគ្រាន់តែចង់ឃើញកូនៗរបស់គាត់មានសុវត្ថិភាព តែអ្វីៗមិនបានដូចនូវអ្វីដែលគាត់បានគិតទុកនោះទេ។

ទស្សនាវីដេអូ៖