ប្រពៃ​ណាស់! គង់ វង្ស​យ៉ា​ទី បង្វែរ​ពី​ការ​ធ្វើ​ពិធីជប់លៀង​ខួបកំណើត​ចែក​អំណោយ​ជូន​ក្រុម​អ្នករត់​ស៊ីក្លូ

36

ភ្នំពេញ ​៖​ តារា​សម្តែង​និង​ពិធីករ​ស្រី​កញ្ញា គង់ វង្ស​យ៉ា​ទី ខុសប្លែក​ពី​តារា​ប្រុស​-​ស្រី​ឯទៀត​ដែល​ភាគច្រើន​ចូលដល់​ឱកាស​ពិសេស​ថ្ងៃ​ខួបកំណើត​គឺ​ពួកគេ​តែង​យក​ពេលវេលា​នេះ ​ដើម្បី​ធ្វើ​ពិធីជប់លៀង​ជួបជុំ​សប្បាយ​អបអរ​ខួប​របស់ខ្លួន​តែ​តារា​រូបនេះ​បែរជាយក​ថ្ងៃមួយ​នេះ​មក​ធ្វើបុណ្យ​ចែកទាន​ដល់​អ្នក​ក្រក​ខ្សត់​និង​ក្រុម​អ្នករត់​ស៊ីក្លូ​គួរ​ឲ្យ​ស្ងើច​សរសើរ​ពី​មហាជន។

រូបភាព​ជាច្រើន​សន្លឹក​ដែល​ត្រូវបាន​កញ្ញា គង់ វង្ស​យ៉ា​ទី បង្ហោះ​នោះ បាន​សរសេរថា ​ថ្ងៃនេះ​ជា​ថ្ងៃកំណើត​របស់ខ្ញុំ ខ្ញុំ​បាន​រៀបចំ​សម្ភារៈ​ខ្លះៗ​មាន​ ៖ ភួយ ទឹកស៊ីអ៊ីវ ប្រេងកូឡា​និង ថវិកា​បន្តិច​បន្តូច​ចែក​ជូន​លោកតា​និង​ពូៗ​ដែល​ប្រកប​របរ​ធាក់​ស៊ីក្លូ​ចំនួន​៣៥​នាក់​។​ ការដាក់​ទាន​ជា​បុណ្យ ធ្វើ​ទៅតាម​ទឹកចិត្ត​ដែលមាន​ចង់​ចែករំលែក​។​

តាមរយៈ​នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​និង​លើកសរសើរ​ចំពោះ​ទឹកចិត្ត​ល្អ​តារា​ស្រី​កញ្ញា គង់ វង្ស​យ៉ា​ទី ខណៈ​មាន​ខ្លះទៀត​បានលើកឡើង​ថា ​នេះ​ជា​គំរូ​សម្រាប់​ល្អ​សម្រាប់​តារា​ប្រុស​-​ស្រី​ឯទៀត​ដែល​គួ​ចែករំលែក​ក្តី​ស្រលាញ់​ជូន​ដល់​អ្នក​ខ្វះខាត​ឬ​ចាស់ជរា ក្មេង​កំព្រា​ជាដើម៕