មនុស្ស៥នាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារ

53

ខេត្តព្រះវិហារ: ប៉េអឹមប្រធានស្នាក់ការ ព្រំប្រទល់ ខេត្តព្រះវិហារ.សៀមរាប លោកចាន់ ស៊ី ជួបគ្រោះ ថ្នាក់ចរាចណ៍ បណ្ដាលឲ្យ មានអ្នករបួស មនុស្ស៥នាក់ប្រធានស្នាក់ការ សន្តិសុខ២១០ នៅព្រំប្រទល់ ជាប់ស្រុកគូលែន និងស្រុកស្វាយលើ បានជួបគ្រោះថ្នាក់ ចរាចណ៍ បណ្ដាលឲ្យ រងរបួស និងអ្នករួមដំណើរ៤នាក់ទៀត។​ ប្រភពព័ត៌មានពីនគរបាលស្រុកគូលែន បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២២ខែ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៤០នាទីព្រឹក ត្រង់ចំណុចមុខផ្ទះឈ្មោះរាំ ថុតភូមិគូលែនត្បូង ឃុំគូលែនត្បូង លើផ្លូវជាតិលេខ៦៤។ សូមបញ្ជាក់ថាក្នុងករណីនេះបង្កឡើងដោយរថយន្តកែឆ្នៃបុកជាមួយរថយន្ត តូយូតាហៃឡាក់រីវូ ក្នុងដំណើរ ផ្ទុយគ្នា បណ្តាលឲ្យខូចខាតរថយន្ត ២គ្រឿង ធ្ងន់ ១ ស្រាល ១ គ្រឿង។​ អ្នកបើកបររថយន្តទី១ ឈ្មោះនឿន ឆៃណាំង ភេទប្រុសអាយុ ២០ ឆ្នាំរស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន បើក​បរ រថយន្តកែឆ្នៃពណ៌ ខៀវ គ្មានផ្លាកលេខ ដឹករោងការ មកពីកើតទៅលិច ខូចខាតស្រាល ។