ទីបំផុតការពិតត្រូវលាត ខាងស្រីមិនព្រមរៀបការជាមួយខាងប្រុសចាក់សម្លាប់ដើម្បីបញ្ឈឺម៉ែឪ….

27

(ព័ត៌មានលំអិត) ប្រិយមិត្តខ្លះបានជ្រោបហើយថា ពេលនេះសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនកាលពីវេលាម៉ោង ៦ព្រឹក នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីឃាត កម្ម មួយបានកើតឡើង ដោយកម្មការិនីម្នាក់ដែលបម្រើការងារនៅក្នុងរោងចក្រ «TY» ត្រូវបានគេលួចអា រ កស ម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងរោងចក្រ ដែលស្ថិតនៅចំណុច ភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងនោះដែរ យោងតាមរយៈប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖”ជនរងគ្រោះមានឈ្មោះ ឃឹម ភីសា ភេទស្រីអាយុ ២៤ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បម្រើការងារនៅក្នុងរោងចក្រខាងលើមានតួនាទីជា«QC» ដោយប្រភពមួយបានបង្ហើបថាករណីនេះ សង្ស័យជាករណីភ្លើងប្រច័ណ្ឌ”។

ទន្ទឹមនឹងរឿងខាងលើនេះដែរ បើគិតមកដល់ពេលរសៀល ថ្ងៃដដែលនេះ សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញា ជនដៃដល់បានហើយ ដោយជននេះមានឈ្មោះ នាងក្រឹម អាយុ២៤ឆ្នាំ រស់ក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ដោយបច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតាមចាប់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។បន្ថែមពីលើនេះ សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងតាមការស្រាវជ្រាវថា អ្នកទាំងពីរត្រូវជាសង្សានឹងគ្នា ហេីយចំពោះមូលហេតុដែលបណ្តាលអោយឈានទៅដល់ការស ម្លាប់យ៉ាងសាហាវព្រៃផ្សៃនេះ គឺដោយសារក្រុមគ្រួសារខាងស្រីមិនអោយរៀបអាពាហ៍ពិពាហ៍៕