គួរអោយសង្វេកណាស់! សុនខអាយុ១៤ឆ្នាំ១ក្បាលទ្រាំដង្ហើមចុងក្រោយរងចាំជួបតេជគុណដែលចិញ្ចឹមវាសិនទើប…..

70

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា​ សុនខគឺជាសត្វដែលស្មោះត្រង់នឹងម្ចាស់បំផុត។ បើប្រៀបទៅនឹងសត្វដទៃសុនខគឺជាសត្វចិញ្ចឹមមួយប្រភេទដែលឆ្លាត អាចការពារម្ចាស់វាពីគ្រោះផ្សេងៗបាន​ ថែមទាំងអាចមើលផ្ទះបានល្អផងដែរនៅពេលយប់ជាពេលដែលម្ចាស់គ្រប់រូបកំពុងលង់លក់ក្នុងដំណេក។ អ្នកដែលស្រលាញ់សត្វទើបមានអារម្មណ៏ថាអាណិតវាពេលដែលវាមានជម្ងឺ ឬពេលដែលវាស្លាប់។ នៅបរទេសសត្វសុនខដែលត្រូវបានគេចិញ្ចឹមនោះ ត្រូវរាប់ថាជាសមាជិក១រូបនៅក្នុងផ្ទះផងដែរ​។ ហើយកាលពីម្សិលមិញនេះក៏មានហ្វេសបុករបស់ព្រះតេជគុណដែលជាចៅអធិការវត្តបានបង្ហោះសារដ៏ក្រៀមក្រំមួយថា

“កុសលអ្នកឯងបានរស់នៅ ក្នុងវត្តជាមួយនិងអាត្មា១៤ ឆ្នាំហើយ អាត្មាបានយកចិត្តទុកដាក់ថែទាំល្អហើយ បាននៅរងចាំផ្លូវអាត្មាត្រឡប់មកពីប្រទេសក្រៅវិញ ពេលនិមន្តមកដល់ភ្លាម កុសលដើរមករកហិតហើយបក់កន្ទុយ ក៏បានលះបង់ជីវិតហើយ ដោយឥរិយាបថសំពះក្រាប សូមកើតជាតិណាៗ សូមទៅកើតក្នុងទីខ្ពង់ខ្ពស់ចុះ នឹងធ្វើបុណ្យអោយនៅថ្ងៃទី៣០.១១.២០១៩”។
#វត្តព្រះឥន្ទកោសា ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប 012346715