គ្រួសារ​មួយ​មានកូន​១២​នាក់​ក្នុង​ចំណោម​នោះ​ពិការ​៦​នាក់​ហើយ ​ឪពុកម្តាយ​ស្លាប់ចោល​អស់​ទៀត

247

បាត់ដំបង ​៖ ​ថ្មីៗ​នេះ​ មានការ​ចែករំលែក​បង្ហាញ​ពី​ការ​អាណិតអាសូរ​ចំពោះ​គ្រួសារ​មួយ​ ដែលមាន​បងប្អូន​៦​នាក់​ពិការ​ក្នុងចំណោម​១២​នាក់ ​ខណៈដែល​ឪពុកម្តាយ​បាន​ស្លាប់​ចោល​ពួកគេ​អស់​ទុក​ឲ្យ​រស់នៅ​កំព្រា​យ៉ាង​លំបាក។ ជាមួយគ្នា​នោះដែរ​ ក៏មាន​ការ​អំពាវនាវ​សុំ​ឲ្យ​សប្បុរសជន​ ជួយឧបត្ថម្ភ​ជំនួយ​ខ្លះៗ​ដល់​ពួកគាត់​ផងដែរ។

នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នេះ​ថា បើ​បងប្អូន​មើល​តាម​រូបភាព​មួយ​សន្លឹក​នេះ​ គឺ​គួរ​ឲ្យ​អាណិតអាសូរ​ពីព្រោះ​គាត់​សុទ្ធតែ​ជា​ជន​ពិការ​ទាំង​ប្រាំមួយ​នាក់​ ដែល​នៅក្នុង​គ្រួសារ​មួយ​ មាន​បងប្អូន​ទាំងអស់​ដប់​ពីរ​នាក់ ហើយក៏​ជា​កូនកំព្រា​ដោយសារ​ឪពុក ម្ដាយ​បាន​ស្លាប់បាត់​បង់ជីវិត​ជា​បន្តបន្ទាប់​កាលពី ២​និង​៣​ឆ្នាំមុន។

ប្រភព​បាន​បន្តថា​ បង​ប្អូនបង្កើត​ទាំង​១២​នាក់​នោះ​ នៅរស់​ទាំងអស់​។ ​ចំពោះ​អ្នក​៦​នាក់​ទៀត​ដែល​មិន​ពិការ​មាន​ប្ដី​ប្រពន្ធ​អស់ហើយ សព្វថ្ងៃនេះ​គាត់​រស់នៅ​ភូមិ បដា​ក ឃុំ​រស្មី​សង្ហា ស្រុក​រតន​:​មណ្ឌល ខេត្តបាត់ដំបង។​ បើ​សប្បុរសជន​នានា​មានចិត្ត​មេត្តា​សូមជួយ​គាត់​ផង​ចុះ បងប្អូន​អាចទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​របស់​ក្រុមគ្រួសារ​គាត់ 096 229 43 65៕