ខេមរៈ សិរីមន្ត ចេញ​បទ សំណព្វចិត្ត ស្របពេល​ពាក្យ​កំពុង​ពេញនិយម​ខ្លាំង

128

ភ្នំពេញ ​៖​ កាន់តែ​ប្លែង​អារម្មណ៍​ទៀតហើយ​ ខណៈដែល​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ពេលនេះ​​​ត្រូវបាន​ផលិតកម្ម​ហង្ស​មាស​បញ្ចេញ​ផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​ថ្មី​ ដែល​ធ្វើតាម​តម្រូវ ការពេញនិយម​របស់​មហាជន​បច្ចុប្បន្ន​គឺ​បទ សំណព្វចិត្ត។ ​បទ​នេះ​កំពុង​ត្រូវបាន​ទម្លាយ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មុននេះ​បន្តិច។

តាមរយៈ​នៃ​ការបញ្ចេញ​ផ្សព្វផ្សាយ​របស់​ផលិតកម្ម​ហង្ស​នូវ​បទ សំណព្វចិត្ត ច្រៀង​ដោយ​លោក ខេមរៈ សិរីមន្ត នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ និង​អ្នកគាំទ្រ​ជាច្រើន​បន្ត​ការ​ស៊ែរ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុន​ និង​យូ​ធូប​យ៉ាង​ព្រោងព្រាត​ផងដែរ។

គេ​នៅ​ចាំបាន​ថា​ ពាក្យ​សំណព្វចិត្ត​នេះ ​បាន​ផ្ទុះ​ពេញ​និយម​ឡើងវិញ​ ក្រោយពេល​ដែលមាន​បុ​រស​-​នារី​មួយគូ​ បាន​ថត​បង្ហោះ​នូវ​ឃ្លី​ប​សាសង​ស្នេហា​នៅក្នុង​បន្ទប់​គេង​ផ្ទះសំណាក់​មួយ​ ហើយ​ប្រើ​ពាក្យសម្តី​ផ្អែមល្ហែម​នូវ​ពាក្យ​សំណព្វចិត្ត​ធ្វើ​ឲ្យ​ផ្ទុះ​ការ​គាំទ្រ​ និង​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និយាយ​តៗ​ផង​នោះ៕