មិនសរសើរមិនបាន! លោកនីកូថាមិនទទួលផ្សាយគ្រឿងស្រវឹងដាច់ខាតទោះជាអោយតម្លៃខ្លួនថ្លៃ…

186

ភ្នំពេញ៖ រយៈពេលជាច្រើនឆ្នាំក្នុងអាជីពសិល្បៈគេកម្រឃើញតារាចម្រៀងរូបសង្ហា នីកូ បង្ហាញមុខក្នុងស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងណាស់។ អ្វីដែលគួរឱ្យសរសើរនោះនីកូ ធ្លាប់បានអះអាងថាលោកមិនទទួលថតផ្សាយពាណិជ្ជគម្មគ្រឿងស្រវឹងឡើយ ទោះក្នុងតម្លៃខ្លួនខ្ពស់យ៉ាងណាក៏ដោយ។ ការលើកឡើងរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍និងសរសើរលោកជាខ្លាំង ព្រោះគេកម្រឃើញមានតារារូបណាដែលមានគំនិតដូចលោកណាស់ ។

ទោះបីជាមិនបានលេចមុខនៅក្នុងស្ប៉តគ្រឿងស្រវឹងក្តីតែនីកូ ក្តោបបានឈុតផ្សាយពាណិជ្ជកម្មជាច្រើន ដែលមានដូចជាផលិតផលរក្សាសម្រស់និងភេសជ្ជៈជាដើម ។ នីកូធ្លាប់និយាយថាលោកមិនទទួលយកការថតស្ប៉តគ្រឿងស្រវឹងតែសម្រាប់ការចូលរួមនៅក្នុងការច្រៀងគឺជារឿងធម្មតា។ នីកូត្រូវបានគេចាត់ទុកជាតារាចម្រៀង ដែលមានឈ្មោះបោះសម្លេងគួរសមនៅក្នុងស្រទាប់យុវវ័យ។


ជាមួយនឹងសម្រស់ស្រស់សង្ហានីកូ ក៏មានក្បាច់រាំនិងស្ទីលនៃការតែងខ្លួនទាក់ទាញផងដែរ។ ដៃគូចម្រៀងដែលសក្តិសមជាមួយលោកគឺពេជ្រ សូលីកា។ ក្រៅពីជាតារាចម្រៀងនីកូ ក៏បានចូលរួមថតរឿងភាគទូរទស្សន៍ដែលគ្រោងនឹងចាក់បញ្ចាំងនៅទូរទស្សន៍ហង្សមាសក្នុងពេលឆាប់ៗនេះផងដែរ។