ចប់ហើយ! ម្ចាស់​ស្បែកជើង​មាស និងម្ចាស់​ស្រោមដៃ​មាស ពិតជាទទួលបានប្រាក់​រង្វាន់១០0,០០០០រៀលមែន

107

រាជធានី​ភ្នំពេញ៖ បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​(​និយាម​ដើម​កីឡា​) ដែល​បាន​បង្ហោះ​រូបភាព ដោយ​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា ​ប្រាក់​រង្វាន់ មួយ​រយ​ពាន់​រៀល​(​គិតជាប្រាក់ដុល្លារអាមេរិក​ស្មើ​ប្រមាណជា $២៥) សូម​ចូលរួម​អបអរ​ដល់​កីឡា​ការិនី វឿ​ន សុ​ថា​ន ជា​កីឡា​ការ​នី​បាល់ទាត់​សមាគម នៃ​មន្ទីរ​អប់រំ​ខេត្តកំពង់ឆ្នាំង ដែល​បាន​ទទួល​ស្បែកជើង​មាស ពី​សហព័ន្ធ​បាល់ទាត់​នារី​កម្ពុជា​។​ ក្រោយ​ពី​បង្ហោះ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការ​រិះគន់ និង​មានការ​ចាប់អារម្មណ៍ ពី​សំណាក់​សប្បុរសជន ធ្វើការ​លើកទឹកចិត្ត​បន្ថែម ដោយ​ចូលរួម​ឧបត្ថម្ភ កីឡា​ការ​នី ម្ចាស់​ស្បែក​ជើង​មាស​នូវ​ទឹកប្រាក់​ចំនួន តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ។​ ​ជុំវិញ​នឹង​ករណី​នេះ ផ្ទុះប្រតិកម្មខ្លាំង! រឿងកីឡាការិនីបាល់ទាត់ ម្ចាស់ស្បែកជើងមាស ទទួលបា្រក់រង្វាន់ត្រឹម១០ម៉ឺនរៀល។

សូមជម្រាបថា មានការ​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ និង​ការ​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​(​ក្រុម​ធំ​) ឆ្នាំ​២០១៩ ដែល​បាន​ចាប់ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​ដដែល នៅ​ទីលាន​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ​។​ ​ការ​ប្រកួត​បាល់ទាត់​នារី​២០១៩ ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ គឺ​ក្រុម​ធំ​នារី និង​អាយុ​ក្រោម​១៨​ឆ្នាំ ។ សម្រាប់​ក្រុម​ធំ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២៣ ធ្នូ ដោយ​មាន​៩​ក្រុម​ចូលរួម​ប្រកួត បែងចែក​ចេញ​ជា​២​ពូ​ល ដោយ​ពូ​ល​A មាន​៤​ក្រុម និង​ពូ​ល​B មាន​៥​ក្រុម​។ ចំណែក​ក្រុម​U18 នារី​វិញ មាន​៤​ពូ​ល។​

ជា​លទ្ធផល សម្រាប់​រដូវ​កាល​២០១៩​នេះ ការ​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​(​ក្រុម​ធំ​) ក្រុម​ជើងឯក​គឺ​បាន​ទៅ​ក្រុមបាល់ទាត់​នារី​ខេត្តស្វាយរៀង​, ចំណាត់ថ្នាក់​លេខ​២ ក្លឹ​ប​បាល់ទាត់​នារី​ភ្នំពេញ​ក្រោ​ន និង​ចំណាត់ថ្នាក់​លេខ​៣ ក្រុមបាល់ទាត់​នារី​ខេត្តសៀមរាប។​ ​ការ​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​វិញ ក្រុម​ជើងឯក​គឺ​បាន​ទៅ​លើ​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តបាត់ដំបង​ ចំណាត់ថ្នាក់​លេខ​២ ក្លឹ​ប​បាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ បឹង​កេ​ត និង​ចំណាត់ថ្នាក់​លេខ​៣ ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តកំពង់ស្ពឺ។​

​ក្រុមបាល់ទាត់​នារី​ខេត្តស្វាយរៀង អាច​គ្រង​តំណែង​ជើងឯក​នេះ គឺ​បន្ទាប់​ពី​បាន​យកឈ្នះ ក្លឹ​ប​បាល់ទាត់​នារី​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល ២​ទល់​០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ស្រប​ពេល​ដែល​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តបាត់ដំបង យកឈ្នះ​ក្លឹ​ប​បាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ បឹង​កេ​ត ក្នុង​លទ្ធផល​៤​ទល់​០។