ក្រោយភ្លៀង មេឃស្រឡះ នាយ ចឺម និងគូស្នេហ៍បាននាំគ្នាទៅថត Pre-Wedding នៅឯខេត្តសៀមរាបតែពីរនាក់…

341

ដូចប្រិយមិត្តដឹងហើយថាបញ្ហា នាយចឺម ទើបតែបានស្ងប់ស្ងាត់ទៅវិញប៉ុន្មានថ្ងៃនេះ ដោយនាយមិនបានឈប់សម្រាកអោយយូនោះទេ ក្រោយរងរបួ សដោយត្រូវគេវា យដោយនាយចឺម បានឡើងច្រៀងនៅតាមបណ្តាលខេត្តជាធម្មតា ហើយក៏ធ្វើឲ្យមហាជនសរសើរផងដែរ។

ហើយអ្វីដែលកាន់តែធ្វើឲ្យនាយចឺមកាន់តែរំភើបនោះគឺ ថ្ងៃឡើងគេហដ្ឋានថ្មីតម្លៃ 20 ម៉ឺនដុល្លា ដែលជាញើសឈា មនាយធ្វើជូនអ្នកមានគុណទាំងពីរ និងធ្វើឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះដោយនាយចឺម បានអញ្ជើញអ្នកសិល្បៈជាច្រើនអោយចូលរួម ជាពិសេសក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់នាយ ភ្ញៀវទាំងអស់តម្រូវអោយស្លៀកសំលៀកបំពាក់ពណ៌មាសផងដែរ។

យ៉ាងណាមិញ នៅថ្ងៃនេះផងដែរ ស្រាប់តែលេចលឺដំនឹងថានាយចឹម និងគូស្នេហ៍ស្រីFar Farបានដឹកដៃគ្នាទៅថត Pre Wedding នៅឯខេត្តសៀមរាប ខណៈពេលដែលពួកគេមិនទាន់បនបង្ហើបថាថ្ងៃពិតប្រាកដនៃពិធីមង្គលការនោះឡើយ។ ជាការពិតណាស់តាមរយៈរូបភាពប៉ុន្មានសន្លឹកនៃ Pre Wedding របស់ នាយចឹម និងគូស្នេហ៍ស្រី Far Farពិតជាសមគ្នាខ្លាំងណាស់ ធ្វើឲ្យហ្វេនៗសរសើរ និងជូនពរអោយអ្នកទាំងពីរកាន់តែស្រលាញ់គ្នាផងដែរ។ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ៖