លោក Trump លេង​ធម៌​ក្ដៅ​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​មិន​អើពើ​សំណើ​បំ​ភាយ​ឧស្ម័ន​របស់លោក

37

លោក​ប្រ​ធានា​ធីប​តី​អាមេរិក ដូ​ណា​ល់ ត្រាំ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​វាយប្រហារ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងឡាយណា​ដែល​មិន​អើពើ​ការជំរុញ​របស់លោក និង​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋ California ស្តីពី​ស្តង់ដារ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​កាន់តែ​តឹងរឹង​នាពេល​អនាគត។

រដ្ឋបាល​របស់លោក Trump គ្រោង​នឹង​បន្ធូរបន្ថយ​ស្តង់ដារ​បច្ចុប្បន្ន ខណៈ​រដ្ឋ California​ដែល​កំពុង​អនុវត្ត​ច្បាប់​ដែលមាន​ការ​រឹតត្បិត​បំផុត​ក្នុង​លក្ខខណ្ឌ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​យានយន្ត​បន្ថែមទៀត​។​

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ជាច្រើន រួមមាន Ford, Honda និង Volkswagen បានសម្រេច​ចិត្ត​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋ California​កាលពី​ខែ​មុន ហើយ​ក្រុមហ៊ុន​ផ្សេងទៀត​ក៏​កំពុង​ត្រៀម​នឹងចូលរួម​ជាមួយ​ពួកគេ​ដោយ​ធ្វើឱ្យ​លោក​ប្រធានាធិបតី​ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង។

“​សំណើ​របស់ខ្ញុំ​ចំពោះ​ក្រុមហ៊ុន​រថយន្ត​ដែល​អនុវត្តបាន​យ៉ាង​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​នយោបាយ​នឹងធ្វើ​ឱ្យ​តម្លៃ​រថយន្ត​ជា​មធ្យម​ធ្លាក់ចុះ​ទៅដល់​អ្នកប្រើប្រាស់​ជាង​៣០០០ ដុល្លារ ខណៈដែល​ក្នុងពេល​ជាមួយគ្នា​នោះ​ក៏​នឹង​ធ្វើឱ្យ​រថយន្ត​ទាំងអស់​កាន់តែ​មាន​សុវត្ថិភាព​ជាង​មុន​។ ម៉ាស៊ីនរថយន្ត​នឹង​ដំណើរការ​រលូន​។ ផលប៉ះពាល់​មាន​តិចតួច​ណាស់​ចំពោះ​បរិស្ថាន​! នាយក​ប្រតិបត្តិ​ល្ងីល្ងើ​អស់នេះ​!” នេះ​ជា​អ្វីដែល​លោក​Trump បាន​បង្ហោះ​នៅលើ Twitter។

ក្រោយមក​លោក​បាន​កោះហៅ​ស្ថាបនិក​ក្រុមហ៊ុន Ford និង General Motors ដោយ​និយាយថា ពួកគេ​កំពុង​ក្រឡាប់​ទៅ​ក្រឡាប់​មក​ក្នុង​ផ្នូរ​របស់​ពួកគេ​ហើយ ដោយសារ​ភាពទន់ខ្សោយ​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត​បច្ចុប្បន្ន​ទាំងនោះ​មាន​ឆន្ទៈ​ចំណាយ​ប្រាក់​កាន់តែច្រើន​លើ​ឡាន​ដែល​គ្មាន​សុវត្ថិភាព​ឬ​គុណភាព​មិនល្អ​ទៅវិញ។

កាសែត The Times បាន​រាយការណ៍​ថា​ក្រុមហ៊ុន​តូយ៉ូតា ក្រុមហ៊ុន Fiat Chrysler និង​ក្រុមហ៊ុន General Motors ត្រូវបាន​កោះហៅ​ទៅកាន់​សេត​វិមាន​កាលពី​ខែ​មុន​ដែល​ពេលនោះ​ទីប្រឹក្សា​ម្នាក់​បានស្នើ​ពួកគេ​ឱ្យ​បង្ហាញ​សាមគ្គីភាព​ជាមួយ​លោក​ប្រធានាធិបតី​៕