ក្រុមហ៊ុន Qantas គ្រោង​ធ្វើតេស្ត​សាកល្បង​ជើងហោះហើរ​ដ៏​វែង​បំផុត​ក្នុង​ក្រុង​ស៊ីដនី​ទៅកាន់ New York និង​London

47

នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ក្រុមហ៊ុន Qantas បាន​លើកឡើងថា នឹងធ្វើ​ការសាកល្បង​ជើងហោះហើរ​ផ្លូវ​ឆ្ងាយ​បំផុត​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ចេញពី​ទីក្រុង​ស៊ីដនី​ទៅកាន់​ក្រុង New York និង​ក្រុង​ឡុង​ដ៍ ដើម្បី​វាយតម្លៃ​សុខភាព​របស់​អ្នកបើក​យន្តហោះ និង​អ្នកដំណើរ ដោយសារតែ​ក្រុមហ៊ុន​នេះ​កំពុង​សម្លឹង​ឃើញ​សេវាកម្ម​ពាណិជ្ជកម្ម​នៅលើ​ផ្លូវ​ម៉ា​រ៉ា​តុង។

ជើងហោះហើរ​ចំនួន​៣​ដោយ​ប្រើ​យន្តហោះ Boeing 787-9 នឹង​ធ្វើឡើង​ចាប់ពី​ខែតុលា​តទៅ ដោយមាន​អ្នកដំណើរ និង​អ្នកធ្វើការ​លើ​យន្តហោះ​រហូតដល់​៤០​នាក់​ដែល​ត្រូវ​ស្ថិតនៅលើ​យន្តហោះ​រយៈពេល​១៩​ម៉ោង។

អ្នក​ដែល​នៅលើ​យន្តហោះ​នឹងត្រូវ​ទទួល​ការត្រួតពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ ខណៈដែល​ដំណេក​និង​ការ​ទទួលទាន​អាហារ​របស់​ពួកគេ​នឹង​ត្រូវបាន​ត្រួតពិនិត្យ ដោយសារតែ​ក្រុមហ៊ុន Qantas បាន​បង្កើត​ការហោះហើរ​ពាណិជ្ជកម្ម​បន្ត​ដោយ​មិនមាន​ការឈប់​សំចត​ពី​ឆ្នេរ​ខាងកើត​របស់​អូស្ត្រាលី​ទៅកាន់​ទីក្រុង​ឡុង​ដ៍ និង​ក្រុង New York។

អគ្គនាយក​ក្រុមហ៊ុន Qantas លោក Alan Joyce បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​ការហោះហើរ​មិន​ឈប់​ពី​ឆ្នេរ​ខាងកើត​នៃ​ប្រទេស​អូស្ត្រាលី​ទៅ​ទីក្រុង​ឡុង​ដ៍ និង New York ពិតជា​ឈានមុខ​គេ​ក្នុង​វិស័យ​អាកាសចរណ៍​ដូច្នេះ​យើង​ប្តេជ្ញា​ធ្វើ​រាល់​មូលដ្ឋាន​ដើម្បី​ទទួលបាន​សិទ្ធិ​នេះ។

គួរ​កត់សម្គាល់ថា ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បានប្រកាស​ពី​ការធ្លាក់ចុះ​ប្រាក់ចំណេញ​សរុប​ប្រចាំឆ្នាំ​របស់ខ្លួន​ចំនួន​៦,៥% កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ដោយ​សន្មត​ថា​ការធ្លាក់ចុះ​នេះ កើតឡើង​ដោយសារតែ​តម្លៃ​ប្រេង​មានការ​ឡើងថ្លៃ ហើយ​ប្រាក់​ដុល្លារ​អូស្ត្រាលី​មានការ​ធ្លាក់ចុះ៕