ក្រុម Borussia Dortmund បំបាក់​ក្រុម​Cologne៣-១ ដើម្បី​បន្ត​ទម្រង់​លេង​ល្អ​នៅ Bundesliga

46

ដោយសារ​គ្រាប់​បាល់​តាម​ក្រោយពី​កីឡាករ​បម្រុង Achraf Hakimi​និង​កីឡាករ Paco Alcacer កាលពី​ថ្ងៃ​សុក្រ ដើម្បី​ធ្វើបាន​ជ័យជំនះ​២​លើក​ពី​២​ប្រកួត​បើកឆាក​រដូវ​កាល Bundesliga។

ក្រុម​ភ្ញៀវ ធ្លាប់​ធ្វើបាន​រហូតដល់​៥​គ្រាប់​ពេល​ប៉ះ​ជាមួយ​ក្រុម Augsburg​នៅ​ការប្រកួត​បើកឆាក​រដូវ​កាល​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​ពួកគេ​បែរជា​តាម​ពីក្រោយ​គេ​ទៅវិញ រហូតដល់​សម្រេចបាន​៣​គ្រាប់​នៅក្នុង​រយៈពេល​២០​នាទីចុងក្រោយ។

កីឡាករ Dominick Drexler របស់​ក្រុម Cologne រកបាន​គ្រាប់​បាល់​នាំ​មុខមុន​ក្រោយ​លេង​បាន​កន្លះ​ម៉ោង ជា​ពេលដែល​ក្រុម​ម្ចាស់ផ្ទះ​លេង​បាន​មុត​ស្រួច​ជាង​ក្រុម​ភ្ញៀវ Dortmund ដែល​តាម​ពីក្រោយ​គេ​រហូត នៅ​២​ប្រកួត​បើកឆាក​ជាប់ៗ​គ្នា​នេះ។

ការទា​ត់បាល់​ពិន័យ Free-kick​របស់​កីឡាករ Marco Reus គឺជា​ឱកាសល្អ​បំផុត​របស់​ក្រុម Dortmund​នៅក្នុង​តង់​ទី​១ ហើយ​ពួកគេ​រង់ចាំ​រហូតដល់​នាទី​៧០ សម្រាប់​គ្រាប់​បាល់​ស្មើ​របស់​កីឡាករ Jadon Sancho ដែលជា​គ្រាប់​បាល់​ទី​២​របស់គាត់​នៅ​២​ប្រកួត​ក្នុង​ក្រុម League។

ក្រោយមកទៀត កីឡាករ Hakimi លោត​ផុត​ខ្សែការពារ​២​នាក់​ដើម្បី​តែ​តបាល់​បញ្ចូល​ទី​ពី​ការបញ្ជូន​បាល់​របស់​កីឡាករ Lukasz Piszczek នៅ​ទី ដើម្បី​ជួយ​ឲ្យ​ពួកគេ​នាំមុខ​មុន​២-១។

ខ្សែប្រយុទ្ធ Alcacer ដែលជា​កំពូល​អ្នករក​គ្រាប់​បាល់​របស់​ក្រុម Dortmund​កាលពី​រដូវ​កាល​មុន បាន​បន្ថែម​១​គ្រាប់​ទៀត​នៅ​ម៉ោង​បញ្ចប់​ការប្រកួត​។ កីឡាករ​អេ​ស្ប៉ា​ញ​ម្នាក់នេះ រកបាន​៣​គ្រាប់​ហើយ​នៅ​២​ប្រកួត​បើកឆាក​រដូវ​កាល​របស់​ពួកគេ។

គ្រូបង្វឹក​របស់​ក្រុម Dortmund​លោក Lucien Favre បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យើង​លេង​យឺ​ង​យ៉ាវ​ខ្លាំង​នៅក្នុង​តង់​ទី​១​។ វា​គឺជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ ដូច​អ្វីដែល​យើង​បាន​រំពឹងទុក​អញ្ចឹង ប៉ុន្តែ​ការដាក់​កីឡាករ​បម្រុង Julian Brandt និង Hakimi ឲ្យ​ចូល​លេង ពួកគេ​បានធ្វើ​ឲ្យ​ការប្រកួត​មានការ​ផ្លាស់ប្តូរ​ច្រើន៕