ខ្សែបម្រើ Christian Eriksen របស់​ក្រុម Spurs​អំឡុង​ការប្រកួត​ជាមួយ​ក្រុម Manchester City

224

គ្រូបង្វឹក Mauricio Pochettino បាន​និយាយ​ទទួលស្គាល់ថា លោក​មាន​ក្តីកង្វល់​ចំពោះ​អនាគត​មិនទាន់​ដោះស្រាយ​របស់​កីឡាករ Christian Eriksen​នៅ​ក្លិប​មាន់​ខ្នាយ​មាស Spurs មុន​ឱសានវាទ​ទីផ្សារ​កីឡាករ​អឺរ៉ុប។

កីឡាករ Eriksen​នឹង​អស់​កុងត្រា​នា​ដំណាច់​រដូវ​កាល​នេះ ហើយ​គាត់​បាន​និយាយ​តាំងពីដើម​រដូវក្តៅ​មកម្ល៉េះ​ថា លោក​ចង់បាន​ការងារ​ថ្មី ក្រៅពី​ក្លិប​នៅ Premier League។

ខ្សែបម្រើ​ដា​ណឺ​ម៉ាក​ម្នាក់នេះ បាន​ច្រានចោល​រួចហើយ​ចំពោះ​ឱកាស​នៃ​ការផ្ទេរ​ទៅកាន់​ក្លិប​កំពូល​អឺរ៉ុប ក្នុងនោះ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក​បាន​ច្រើន​ចោលការ​ផ្ទេរ​ទៅកាន់​ក្លិប Man Utd។

ប៉ុន្តែ​កីឡាករ Eriksen​នឹង​ទំនេរ​សម្រាប់​ការផ្ទេរ​ដោយ​សេរី​នៅ​ឆ្នាំក្រោយ ហើយ​រយៈពេល​តិចជាង​១០​ថ្ងៃ​មុនពេល​ទីផ្សារ​កីឡាករ​អឺរ៉ុប​បិទទ្វារ​នៅ​ថ្ងៃទី​២ ខែកញ្ញា​នោះ គ្មាន​សញ្ញា​ណាមួយ​ថា កីឡាករ​ម្នាក់នេះ ចុះ​កុងត្រា​ថ្មី ឬ​ត្រូវគេ​លក់​ចេញ​នោះទេ។

លោក Pochettino ដឹង​ច្បាស់​ថា ការសម្រេចចិត្ត​ធ្វើ​មុខ​ជំនួញ អាច​នឹង​ឈ្នះ​បាល់ទាត់ បើសិនជា​ក្លិប Spurs​នៅ​ទីបញ្ចប់​ទទួលបាន​ការ​ផ្តល់ជូន​ដ៏​ល្អ​មួយ​សម្រាប់​កីឡាករ។ លោក Pochettino បាន​និយាយ​មុន​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​ជាមួយ​ក្រុម Newcastle​ថា ជាការ​ពិតណាស់ថា វា​មិនមែនជា​ស្ថាន​ភាពល្អ​នោះទេ​។ វា​មិនមែនជា​អ្វីដែល​លោក​គិតថា ក្លិប ឬ​កីឡាករ​ចង់បាន​នោះទេ​។ វា​គឺជា​ស្ថានភាព​ដ៏​លំបាក​មួយ​សម្រាប់​ភាគី​ទាំង​២។

លោក Pochettino បានដាក់​កីឡាករ Eriksen ឲ្យ​លេង​ជា​កីឡាករ​បម្រុង នៅ​ការប្រកួត​បើកឆាក​រដូវ​កាល​របស់​ពួកគេ​ជាមួយ​ក្រុម Aston Villa ប៉ុន្តែ​គាត់​បាន​វិលត្រឡប់​មកកាន់​ការប្រកួត​វិញ​ពេល​ទាត់​ស្មើ​ជាមួយ​ក្រុម​ជើងឯក Man City៕