ថែ​ល ថៃ សរសើរ​មិន​ដាច់​ពី​មាត់​លើ​អតីត​គ្រូ​បង្វឹក​ខ្លួន

50

ភ្នំពេញ ​៖ ​ម្ចាស់​ពាន​The Voice Cambodia រដូវ​កាល​ទី​២​លោក ថែ​ល ថៃ បាន​បញ្ចេញ​សារ​ថ្លែង​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​តាមរយៈ​ការ​លើក​សរសើរ​ចំពោះ​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​ គឺ​អ្នកនាង ឱក សុគន្ធ​កញ្ញា ក្រោយ​ពេល​ដែល​តារា​ស្រី​រូប​នេះ ​បាន​រៀបការ​ជាមួយ​ម្ចាស់​ស្នេហ៍​ដែល​ជា​ប្អូនប្រុស​ថៅកែ​ហង្ស​មាស។

សំណេរ​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​លើក​សរសើរ​នោះ​ ត្រូវ​បាន​តារា​ចម្រៀង​លោក ថែ​ល​ថៃ បាន​និយាយ​ថា ​អ្នកនាង ឱក សុគន្ធ​កញ្ញា ថ្វីត្បិតតែ​រៀបការ​រួចហើយ​និង​កំពុង​មាន​កូន​ក្នុង​ផ្ទៃ​ក៏ដោយ​តែ​រូប​សម្រស់​អ្នកនាង​នៅតែ​មាន​ភាព​ស្រស់ស្អាត​និង​ទាក់ទាញ​ខ្លាំង។ លើស​ពី​នេះ​ប្រជាប្រិយភាព​អ្នកនាង ឱក សុគន្ធ​កញ្ញា ក៏​នៅតែ​ទទួល​បាន​ការគាំទ្រ​ពី​ទស្សនិកជន។

តារា​ចម្រៀង ថែ​ល​ថៃ បាន​និយាយ​បែបនេះ​ថា ​ពោះ​កាន់តែ​ធំ​ហើយ តែ​សម្រស់​វិញ​នៅតែ​ស្រស់​ស្អាត​ណាស់ idol in my Heart។ ជាមួយគ្នា​នៃ​ការ​លើកឡើង​របស់​លោក ថែ​ល​ថៃ នេះ​ដែរ​ភ្លាមៗ​នោះ​ក៏​មាន​មហាជន ​និង​អ្នកគាំទ្រ​មួយ​ចំនួន​ បាន​យល់ឃើញ​ដូចគ្នា​នឹង​តារា​ប្រុស​រូប​នេះ​ផងដែរ​។ ​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាង​ណា​ដែរ?៕