សាយ រតនៈ ប្រកាស​អញ្ជើញ​លោក ហុង ភា​រិ​ន ឡើង​ទូរទស្សន៍​CTN​ដើម្បី​ចែករំលែក​បទពិសោធន៍​ល្អៗ​នៃ​ការសិក្សា​ដល់​យុវជន​ខ្មែរ

44

ភ្នំពេញ ​៖ ​ជាមួយគ្នា ​ដែល​មាន​ការ​គាំទ្រ​ និង​លើក​សរសេរ​ចំពោះ​សមត្ថភាព​និស្សិត​អាហារ​រូបករណ៍​ខ្មែរ ហុង ភា​រិ​ន សិក្សា​នៅឯ​ប្រទេស​ថៃ​លើ​ទេពកោសល្យ​ដ៏​អស្ចារ្យ​កម្រ​​រក​មនុស្ស​ណា​មក​ប្រៀបធៀប​បាន​នោះ​ លោក សាយ រតនៈ ពិធីករ​ស្ថានីយទូរទស្សន៍​CTN​ បានប្រកាស​ដើម្បី​អញ្ជើញ​យុវជន​រូបនោះ ​ឲ្យ​ចូលរួម​បង្ហាញ​ពី​បទពិសោធន៍​ដល់​យុវជន​ខ្មែរ។

លោក សាយ រតនៈ បានសរសេរ​ថា ​សូម​ពឹង​បងប្អូន​ជួយ Share ឲ្យ​ដំណឹង​នេះ​ បាន​ដល់​ប្អូនប្រុស ហុង ភា​រិ​ន ផង​នៅ​ពេល​នេះ ​ខ្ញុំ​មិនដឹង​ថា​ ប្អូនប្រុស​នៅ​ក្នុង​ប្រទេស ឬ ក្រៅ​ប្រទេស​ទេ ខ្ញុំ​ចង់​អញ្ជើញ​ប្អូនប្រុស​ឡើង​កម្មវិធី​មួយ​នៃ​ស្ថានីយ​ទូរទស្សន៍ CTN ដើម្បី​អោយ​ប្អូន​ជួយ​ចែករំលែក​បទពិសោធន៍​ល្អៗ​នៃ​ការសិក្សា​របស់​ប្អូន​ជូន​ដល់​មហាជន​ខ្មែរ​យើង។

លោក សាយ រតនៈ បាន​បន្ថែម​ថា​ ជាពិសេស​ជូន​ដល់​ប្អូនៗ​ជា​និស្សិត និង សិស្សានុសិស្ស​ទូទាំងប្រទេស​។ ជាមួយគ្នានេះ មាន​លោក​ឧកញ៉ា​ចិត្តសប្បុរស​ម្នាក់ លោក​ចង់​ជួប និង​ជួយឧបត្ថម្ភ​ថវិកា និង​សម្ភារៈ​មួយ​ចំនួនធំ​ជូន​ដល់​ប្អូនប្រុស​ផង​ដែរ​។ ​សូម​ទាក់ទង​មក​ខ្ញុំបាទ 092967686 / 016802007 សូម​អរគុណ​!​។​

សូម​បញ្ជាក់​ថា ​មុន​នេះ​បន្តិច​ លោក ណុប បា​យ៉ា​រិ​ទ្ធ ក៏​លើក​ការ​សរសើរ​ព្រម​គ្នា ​ដែល​មហាជន ​និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ បាន​និង​កំពុង​ចាប់អារម្មណ៍​គាំទ្រ​ខ្លាំង​ចំពោះ​កូន​ខ្មែរ​ទាំង​ពីរ​រូប​ខាងលើ​គឺ​លោក ហុង ភា​រិ​ន ដែល​ជា​និស្សិត​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ រ៉ា​ឆា​ផាត់​ឆៃ​យ៉ា​ភូមិ​ប្រទេស​ថៃ​ចំពោះ​ការ​បង្ហាញ​នូវ​សមត្ថភាព​ពិសេស​របស់​គាត់​ដោយ​បាន​ចងចាំ​លេខ​រាប់​រយ រាប់ពាន់​ខ្ទង់ និង ប្រក្រតិទិន​ជាច្រើន​ឆ្នាំ​ទៀត​ផង៕