ភ្នំពេញ ៖ តារាសម្តែងស្រីកញ្ញា អ៊ឹង និមល ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក អ៊ឹង រដ្ឋា ហៅនាយ ទុយ បានបើករថយន្តមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ2AM-83 95ទៅបុកជាមួយឡានចតនៅស្ងៀម និងរបងផ្ទះរបស់អ្នកជិតខាងស្ថិតនៅម្តុំបូរី លឹម ឈាងហាក់ កាលពីវេលាម៉ោងប្រមាណ១២អធ្រាត្រថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៩។
យោងតាមម្ចាស់ Account Facebookឈ្មោះ Mey titthara បានរៀបរាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង១២កណ្តាលអធ្រាត្រយប់មិញស្រាប់តែឮសំឡេងលាន់ប្រាវដូចរន្ទះ។ រថយន្តរបស់អ្នកជិតខាងជាប់ផ្ទះខ្ញុំ បានខ្ទាតមកបុករបងផ្ទះខ្ញុំបណ្តាលអោយបាក់របងរៀបផ្ទាល់ដីចំណែករថយន្តបង្ករម៉ាកហាយលែនដឺត្រូវបានផ្ទុះពោងសុវត្ថិភាពជាប់គាំងទៅមុខលែងរួច។
ប្រភពបានបន្តថា ហេតុការណ៍នេះបង្កឡើងដោយកញ្ញា អ៊ឹង និមល ដែលជារាតាសម្តែង ត្រូវជាប្អូនស្រីបង្កើតរបស់លោក អ៊ឹង រដ្ឋាហៅ ទុយ។ បន្ទាប់ពីកើតហេតុរួចនាងបានតេទូរស័ព្ទហៅសាច់ ញាតិរួមទាំងនាយ ទុយ ជាបងប្រុសដែលមានផ្ទះក្បែរនេះដែរ (ផ្ទះលេខ61B ក្នុងបុរីលឹម ឈាងហាក់) មកដោះស្រាយគ្នាជាមួយភាគី ដែលរងការខូចខាតទ្រព្យសម្បត្តិ។ រហូតមកដល់ម៉ោង១១ថ្ងៃនេះ(២៨ សីហា)រថយន្តនៅជាប់គាំងខាងមុខផ្ទះនៅឡើយ ដែលជាហេតុមិនអាចចេញចូលបាន។
ម្ចាស់Account Facebook នោះបានបញ្ជាក់ថា លោកបានសួរទៅនាយ ទុយ នៅយប់កើតហេតុថាលោកតើរបងផ្ទះបាក់គិតយ៉ាងម៉េច? អ្វីដែលលោក ទុយ ឆ្លើយគឺ ម៉េចចេញថ្លៃជួសជុលឡានហើយចង់ឲ្យធ្វើរបងទៀតហើយលោកមានលុយមកពីណា។ ឆ្លើយតបនឹងការលើកឡើងនេះអ្នកនាង អ៊ឹង និមល បានបញ្ជាក់វិញថា មានស្ដាប់ហេតុផលពីភាគីខ្ញុំទេខ្ញុំទាក់ទងឡានស្ទូចតាំងពីព្រឹកម៉ោង៧ព្រឹកតែគេចេះតែអោយខ្ញុំចាំៗ អាចទៅសួរនៅការ៉ាស់ឡានម៉ូលីនៅមុខបុរីហ្នឹងបានថាខ្ញុំមានទៅទាក់ទងរឿងរកឡានស្ទូចហ្នឹងទេ?។
រឿងអ្វីយកលេខផ្ទះខ្ញុំទៅផុសជាសាធារណៈមនុស្សយើងអាចនិយាយគ្នាបានមិនមែនចេះតែយកទៅផុសផ្តេសផ្តាសបើមករកខ្ញុំនៅផ្ទះខ្ញុំមិនដោះស្រាយជូនខ្ញុំមិនថាទេតែនេះមិនមកសួរហេតុផលអ្វីសូម្បីមួយម៉ាត់ ធ្វើនេះមិនលើសទេអីឬគិតថាខ្លួនជាអ្នកកាសែតអាចធ្វើអ្វីក៏បានតាមអំពើរចិត្ត។នេះជាសម្តីរបស់អ្នកនាង អ៊ឹង និមល បន្ថែម៕