ណុប បា​យ៉ា​រិ​ទ្ធ កោតស្ញប់ស្ញែង ​និង​សរសើរ​ខ្លាំង​លើ​សមត្ថភាព​អច្ឆរិយៈ​កូន​ខ្មែរ​ពីររូប

112

ភ្នំពេញ ​៖​ តារា​ប្រុស​លោក ណុប បា​យ៉ា​រិ​ទ្ធ បន្ទាប់ពី​ឃើញ​សមត្ថភាព​របស់​កូន​ខ្មែរ​ពីររូប​ ដែល​បានធ្វើ​ឲ្យ​មហាជន​ខ្មែរ​ទូទាំងប្រទេស​គាំទ្រ​ និង​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះ​ ពេលនេះ​លោក​ក៏បាន​បង្ហាញ​ការ​កោតស្ញប់ស្ញែង​ខ្លាំង​ចំពោះ​ពួកគេ​ផងដែរ។

លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​របស់​កូន​ខ្មែរ​ទាំងពីរ​រូបនេះ​គឺ​លោក ហុង ភា​រិ​ន និង​កុមារា សា​ឡិ​ក ដូច្នេះ​ថា​ អបអរសាទរ ដែល​កូន​ខ្មែរ​បានបង្ហាញ​សមត្ថភាព​ពិសេស​ដ៏​កម្រ​របស់ខ្លួន​ក្នុង​មោទនភាព​ជា​ខ្មែរ ដើម្បី​អោយ​ប្រទេសជិតខាង និង​ទូទាំង​ពិភពលោក​បានឃើញ។ស្ញប់ស្ញែង​ចំពោះ​សមត្ថភាព​របស់​ពួកគាត់។

លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​បន្តថា​សូម​ម​ចូលរួម​ផ្តល់​កម្លាំងចិត្ត​ដល់​គាត់​ផង ជ័យជំនះ​របស់គាត់​គឺជា​មោទនភាព​របស់​ខ្មែរ ដែល​បង្ហាញអោយឃើញថា ខ្មែរ​ក៏មាន​បុគ្គល​អច្ឆរិយ​ដូច​ប្រទេសជិតខាង​យើង​និង​ទូទាំង​ពិភពលោក​ដែរ​។​ក្នុងនាម​ជា​កូន​ខ្មែរ​ជា​ជនរួមជាតិ​ដូចគ្នា ទាំង​សាច់​ទាំង​ឈាម ទាំង​បេះដូង សូម​សរសើរ និង អបអរសាទរ​ចំពោះ​គាត់៕