លោកជំទាវ ញ៉ែម មរកត ប្រកាស​ទទួលស្គាល់ វណ្ណ វ​ល័​ក្ខ ធ្វើជា​កូនស្រី

194

ភ្នំពេញ ​៖ ​មហាជន​ដឹង​ហើយ​ចំពោះ​តារា​សម្តែង​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ ដែល​កន្លងមក​ផ្ទុះ​រឿងរ៉ាវ​អាស្រូវ ​ត្រូវបាន​គេ​ទម្លាយ​សារ​ប្រកាស​ប្រឌិត​ថា​ ជា​ស្រីលក់ខ្លួន​ ប៉ុន្តែ​ភ្លាមៗ​នោះ ​នាង​ក៏ត្រូវ​បានការ​ជួយ​អន្តរាគមន៍​ស្វែង​រក​យុត្តិធម៌​ពី​សំណាក់​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​លោកជំទាវ ញ៉ែម មរកត។ ទន្ទឹមគ្នា​នៃ​ការទទួលបាន​ការជួយ​នេះដែរ វណ្ណ វ​ល័​ក្ខ ក៏​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​រូប​នេះ​ពេញចិត្ត​និង​ស្រលាញ់​ខ្លាំង​រហូត​ផ្តល់ឱកាស​ឲ្យ​នាង​ក្លាយជា​កូន​ទៀតផង។

មិន​ត្រឹមតែ​ផ្តលឱកាស​ក្លាយជា​កូនធម៌​នោះទេ​គឺ​រាល់​សកម្មភាព​មួយចំនួន​ទាំង​ការងារ​មនុស្សធម៌​ឬ​ការងារ​សង្គម​តារា​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ តែងតែ​លេច​វត្តមាន​ជាមួយ​លោកជំទាវ ញ៉ែម មរកត ជា​ហែហូរ។ ជាក់ស្តែង​ថ្មីៗ​នេះ​គ្រា​ចុះទៅ​សួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​កុមារកំព្រា​នោះ ​តារា​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ ត្រូវបាន​លោកជំទាវ​លើកសរសើរ​និង​ហៅ​សុទ្ធតែ​កូនៗ​ពេញមាត់​តែម្តង។

លោកជំទាវ ញ៉ែម មរកត បង្ហោះ​ភ្ជាប់​ជា​រូបភាព​ជាច្រើន​សន្លឹក​នៃ​សកម្មភាព​នោះ​ថា មើល​រូបថត​ខ្ញុំ​អស់សំណើច ឃើញ​រូប​តារា​សម្តែង វណ្ណ វ​ល័​ក្ខ កូន​សំណព្វចិត្ត​ខ្ញុំ​គាត់​បី​អា​ល្អិត​សំណាង​ដែលជា​ក្មួយ​ពិការភ្នែក​សំណព្វចិត្ត​ឈរ​គោរព​ទង់ជាតិ​។​ ជា​តារា​សម្តែង​ក្នុង​រឿង​បាន​កម្រៃ រឿង​សង្គម​មិនអាច​សម្តែង​ទេ ទាល់តែ​មានចិត្ត​មាន​បេះដូង ព្រោះ​ត្រូវ​ប្រើពេល​វេលា ថវិកា វិល​កង់​អស់​សាំង អស់​លុយ។

អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​រូបនេះ​បាន​បន្តថា​ អរគុណ​កូន​ម្តាយ ដែល​មិន​រើសអើង​ខ្ពើម​ខ្លាច​ក្មួយ​ពិការ ហើយ​ឆ្លៀត​ពេលវេលា​មកជួយ ការងារ​សង្គម​ជាមួយ​ម្តាយ កូន​ជា​ក្មេង​ទន់ភ្លន់​គួរ​ឲ្យ​ស្រឡាញ់!៕