ដឹង​ថ្ងៃ Apple បង្ហាញ​ទូរស័ព្ទ iPhone ស៊េរី​ចុងក្រោយ​ហើយ​

73

​ក្រុមហ៊ុន Apple បាន​ចែក​លិខិតអញ្ជើញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ ខែសីហា​សម្រាប់​ព្រឹត្តិការណ៍​ថ្ងៃទី​១០​កញ្ញា​នៅ​បរិវេណ Silicon Valley របស់ខ្លួន​ ដែល​ក្នុង​ព្រឹត្តិការណ៍​នោះ ​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ហាញ iPhone ជំនាន់​ថ្មី​។​
​ទោះបីជា​យ៉ាងណាក៏ដោយ Apple បានបង្ហាញ​តិចតួច​ណាស់​អំពី​អ្វីដែល​ខ្លួន​គ្រោង​នឹង​បញ្ចេញ​នៅក្នុង​សាល Steve Jobs Theatre នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ក្នុង​ទីក្រុង Cupertino សូមរង់ចាំទស្សនាទាំងអស់គ្នាថានឹងមានអ្វីប្លែកកើតឡើងចំពោះព្រឹត្តិកាណ៍ដ៍វិសេសវិសាល ដែលអ្នកទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ។

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ក្រុមហ៊ុន Apple បានរៀបចំ​ព្រឹត្តិការណ៍​នានា​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ដើម្បី​បង្ហាញ​ទូរស័ព្ទ iPhone ស៊េរី​ថ្មី​មុន​រដូវ​កាល​ទិញ​ទំនិញ​នៃ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ណូអែល​។​

​ការបង្ហាញ​ទូរស័ព្ទ iPhone 11 នឹង​កើតឡើង​នៅពេល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​កំពុងតែ​មានការ​ប្រកួត​ប្រជែង​គ្នា​កាន់តែខ្លាំង​ ទោះយ៉ាងណា​Appleនៅតែជាទីពេញនិយមសម្រាប់មនុស្សទូទាំងពិភពលោកដដែល ដោយមិនបាច់ចំណាយថវិកាធ្វើការផ្វព្វផ្សាយដូចផលិតផលទូរស័ព្ទដទៃដែលចាយលុយច្រើននោះឡើយ៕