មានកូន​ដល់​ទៅ​៣​នាក់​ហើយ ​ព្រហើន​មក​យកប្តី​គេ ថែមទាំង​ផ្ញើ​រូប​បញ្ឈឺចិត្ត​ប្រពន្ធដើម​ទៀត

91

ភ្នំពេញ​ ៖ ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​រិះគន់​ និង​ថ្កោលទោស​ខ្លាំង​លើ​ស្រី​ម្នាក់​ ដែល​មានកូន​រហូតដល់​ទៅ​៣​នាក់​ហើយ ​តែ​បែរជា​មក​ឆក់​ដណ្ដើម​ប្តី​គេ​ពី​ទ្រូង​ប្រពន្ធដើម។ មិនតែប៉ុណ្ណោះ​ថែមទាំង​ផ្ញើ​រូបភាព​ទៅ​បញ្ឈឺ​គេ​ទៀតផង។

រូបភាព​របស់​ស្រី្ត​រង​ការចោទប្រកាន់​ដណ្តើម​ប្តី​គេ​ហើយ​ថែមទាំង​ផ្ញើ​រូបភាព​ទៅ​ឲ្យ​ប្រពន្ធដើម​នោះ​កំពុង​ត្រូវ​បាន​បង្ហោះ​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ការចាប់អារម្មណ៍​និង​ស៊ែរ​ចែករំលែក​យ៉ាង​ព្រោងព្រាត​ជាមួយ​ពាក្យ​និន្ទា​រិះគន់​ពី​សំណាក់​មហាជន​គ្រប់​មជ្ឈដ្ឋាន។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើង​ទេ​ថា ​ដើមហេតុ​នៃ​រឿងនេះ​វាផ្ដើមចេញពី​ភាគី​ខាង​ណា​ឲ្យ​ប្រាកដ។

បើតាម​ប្រភពពី​ម្ចាស់​Account Facebook​ឈ្មោះ ម៉ាក់​លី​អ័​រ ម៉ាក់​លី​ហួន បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​ក​ម​ក​ថា ជួយ​មើល​មី​ស្រី​យកប្តី​គេ​ហើយ​ជេរ​ប្រពន្ធដើម​ទៀត មី​នឹង​ខ្លាំងណាស់​មាន​ទាំង​កូន​បីនាក់​ហើយ​។​ នេះ​ជា​រូបភាព​ដែល​វា​ផ្ញើមក​បញ្ឈឺ​ប្រពន្ធដើម​ទៀត។ ជុំវិញ​ដំណឹង​នៃ​ការចោទប្រកាន់​ពី​សំណាក់​ម្ចាស់​Account Facebook ខាង​លើ​នេះ​ គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​ តើ​ជា​រឿង​ពិត​ឬមួយ​យ៉ាងណា​ឡើយ៕