បែក​ធ្លាយ​ហើយ! វណ្ណា ស័ក្តិ មាន​ប្រពន្ធ​១០​ឆ្នាំ​លាក់​ភ្នែក​មហាជន

74

ភ្នំពេញ​ ៖​ តារាចម្រៀង​មានឈ្មោះ​ល្បី​គួរសម​លោក វណ្ណា ស័ក្តិ ក្រោយពេល​ព្យាយាម​លាក់បាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​នោះ​ រឿងរ៉ាវ​មាន​ប្រពន្ធ​កូន​ពេលនេះ ​ក៏ត្រូវ​បាន​ប្រភព​ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល ​និង​បង្ក​ការរិះគន់​មួយចំនួន​ផងដែរ។

ការ​បែក​ធ្លាយ​នេះ​ បាន​កើតឡើង​ស្របគ្នា​ ដែល​តារាចម្រៀង​កូនប្រុស​លោកយាយ ណ​យ សំណាង គឺ វណ្ណា ស័ក្តិ បាន​ដឹក​ដៃ​កូនស្រី​ឡើង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍ អាស៊ីអាគ្នេយ៍​ដែលមាន​អ្នកចូលរួម​ទស្សនា​រាប់​រាយ​ផងដែរ។

កូនស្រី​របស់លោក វណ្ណា ស័ក្តិ គិត​មកទល់ពេលនេះ​មាន​វ័យ​១៥​ឆ្នាំ​ហើយ​ មាន​រូបរាង​ស្រស់ស្អាត​មិន​ចាញ់​ឪពុក ម្តាយ​នោះ​ឡើយ។

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​លោក វណ្ណា ស័ក្តិ បាន​បញ្ជាក់​ខ្លី​ថា វណ្ណ ណា​ណា ពិតជា​កូនស្រី​របស់ខ្លួន​មែន​ហើយ ក៏​មិនមែនជា​ក្មួយ​នោះឡើយ​។ ​ម្យ៉ាងទៀត​លោក​បាន​រៀបការ​ជាមួយ​ភរិយា​មាន​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មកហើយ​ តែ​មិនដែល​ទម្លាយ​ឲ្យ​មហាជន​បានដឹង​ការពិត​នោះឡើយ៕