ម៉ៃ សុគន្ធ ចាត់ទុកថា ស៊ូ​លី ហាក់​មាន​បញ្ហា​រោគ​ផ្លូវចិត្ត​ដំណាក់កាល​ទី១

122

ភ្នំពេញ ​៖ ​រឿងរ៉ាវ​នៃ​ការ​បកអាក្រាត​ទង្វើ​​អាក្រក់​របស់​តារា​ហ្វេ​ស​ប៊ុ​កក​ញ្ញា ស៊ូ​លី ចំពោះ​អន្ទិត​ កក្កដា បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ​មួយ​សម្រាប់​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្តា​សារព័ត៌មាន​មួយ​ចំនួន ​​លើក​យកទៅ​សរសេរ​ចុះផ្សាយ។ ប៉ុន្តែ​ទន្ទឹមគ្នា​នៃ​ការចេញមុខ​បក​អា​ក្រាត​​​ពី​កលល្បិច​របស់​អន្ទិត កក្កដា នេះ​ដែរ​ ក៏មាន​មតិ​មួយចំនួន​គាំទ្រ ស៊ូ​លី និង​ខ្លះទៀត​មិន​គាំទ្រ​ដោយ​ប្រកាន់​ជំហរ​នៅ​ខាង កក្កដា។

ដោយសារ​តែ​កត្តា​នេះ​ បានធ្វើ​ឲ្យ ស៊ូ​លី បង្ហាញ​ការមិនសប្បាយចិត្ត​លើ​សកម្មភាព​របស់​បុគ្គល​មួយចំនួន​ ដែល​បានចេញ​មុខការ​ពារ​និង​គាំទ្រ​អន្ទិត កក្កដា តាមរយៈ​ការប្រើ​ពាក្យ​ជេរ​ប្រមាថ​ទៅលើ​នាង​ដោយ​មិន​សំចៃមាត់​។ ​ព្រោះតែ​ក្តី​កើតទុក្ខ​មិន​សុខចិត្ត​នេះ​ទើប​ធ្វើ​ឲ្យ ស៊ូ​លី ​​បានធ្វើការ​Live​វីដេអូ​អង្គុយ​យំសោក​ប្រៀប​ដូច​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ខ្លាំង។

ស្របពេល​ជាមួយគ្នានេះដែរ​ក៏​ស្រាប់តែ​តារាចម្រៀង​ជាប់​ងារ​ជាតា​រា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ បាន​ចេញមុខ​បញ្ចេញ​ទស្សនៈ​លើ​កញ្ញា ពេជ្រ ស៊ូ​លី​ថា​ ទង្វើ​ដែល​នាង​បានធ្វើ​នេះ​ហាក់​កំពុង​បង្ហាញ​ឲ្យ​ឃើញ​ពី​មនុស្ស​ដែល​ឈានចូល​បញ្ហា​ជំងឺផ្លូវចិត្ត​ដំណាក់កាល​ដំបូង​ដែល​ត្រូវតែ​ទទួល​បានការ​ព្រឹក្សា​យោបល់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ផ្នែក​នេះ។

លោក ម៉ៃ សុគន្ធ បានលើកឡើង​ថា​ បងអ​ត់​ដឹង​រឿង​ប្អូន​ពីមុន​ម៉េច​ទេ ? តែ​តាម​បង​មើល​វីដេអូ​យំ​ដាក់ Facebook ដោយ​គ្មាន​អ្នក​តប​បែបនេះ ​ប្អូន​កំពុង​កើតរោគ​សញ្ញា​ផ្លូវចិត្ត ដំណាក់កាល​ទី​១​ហើយ​(​រោគ​ចិត្ត​)​។ ​ប្អូន​គួរ​ណាស់​ទៅ​រក​ពេទ្យ​ផ្លូវចិត្ត​ដើម្បី​រក​ដំណោះស្រាយ​ណា កុំ​អោយ​ជំងឺ​រោគ​ចិត្ត​មួយ​នេះ​ធ្ងន់ធ្ងរ​ជាង​នេះ៕