ប្រទេស​អាហ្វ្រិក​មួយ​នេះ​មាន​កុមារ​ជិត​៦០០​នាក់​ហើយ ​ដែល​បាន​ស្លាប់​ចាប់តាំងពី​ជំងឺ​អេ​បូ​ឡា​ផ្ទុះឡើង​

148

​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ (UNICEF) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា​នៅ​ភាគ​ឦសាន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​កាលពី​ឆ្នាំមុន​មក កុមារ​ជិត​៦០០​នាក់​ក្នុងចំណោម​កុមារ​ប្រមាណ​៨៥០​នាក់​ដែល​ឆ្លង​វីរុស​នេះ​បាន​ស្លាប់បាត់​បង់ជីវិត។​

​អង្គការ UNICEF បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ព័ត៌មាន​ដែលថា​ចំនួន​អ្នកស្លាប់​សរុប​ឥឡូវនេះ​បាន​កើន​លើស​២,០០០​នាក់​ក្នុងចំណោម​មនុស្ស​ជាង​៣,០០០​នាក់​ហើយ​នោះ យើងទាំងអស់គ្នា​គួរតែ​បង្កើន​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ដើម្បី​កម្ចាត់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​និង​បញ្ចប់​ការផ្ទុះ​ឡើង​”​។​

​ទីភ្នាក់ងារ​នេះ​បានកត់សម្គាល់​ឃើញ​នូវ​របកគំហើញ​ថ្មីៗ​ក្នុងការ​ស្វែងរក​ការព្យាបាល​ប្រកបដោយ​ជោគជ័យ​ដោយ​គូសបញ្ជាក់ថា “​ជា​លើកដំបូង​ហើយ ឥឡូវនេះ​យើង​មាន​មធ្យោបាយ​ដើម្បី​ការពារ​និង​ព្យាបាល​ជំងឺ​អេ​បូ​ឡា​”។

នេះជាសំណាងមួយដែល ចំពោះប្រទេសកម្ពុជា ដែលពុំមានជំងឺអេបូឡាកើតឡើង បើពុំដូច្នេះទេ ច្បាស់ជាយ៉ាប់យ៉ឺនមិនខាន ព្រោះប្រទេសកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ផង។ ទោះយ៉ាងណាក្រសួងពាក់ព័ន្ធនឹងផ្នែកនេះ នៅតែបន្តធ្វើការប្រុងប្រយ័ត្នជានិច្ចមិនឲ្យជំងឺដ៏កាចសាហាវបែបនេះចូលមកប្រទេសកម្ពុជារបស់យើងដាច់ខាត៕


UNICEF បានចង្អុលបង្ហាញ​ថា ការរីក​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា​នាពេល​បច្ចុប្បន្ននេះ​ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ចាត់ថ្នាក់​ថា​ជា​គ្រាអាសន្ន​សុខភាព​សាធារណៈ​អន្តរជាតិ​នៅក្នុង​ខែកក្កដា​គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កុមារ​ច្រើនជាង​ការផ្ទុះ​លើក​មុន​ហើយ​វីរុស​នេះ​បាន​បំផ្លាញ​កុមារ​តាមរបៀប​ដែល​ខុសគ្នា​ឆ្ងាយ​ពី​មនុស្សពេញវ័យ​៕