កំពូល​តារា​ចម្រៀង​ល្បីៗ​ប្រចាំ​ទ្រនំ​ហង្ស​មាស​៥​រូប​ជូនពរ​ប្អូនៗ ថ្ងៃ​ប្រឡង់​បាក់​ឌុប

38

ភ្នំពេញ​ ៖​ ស្រប​ពេល​ជាមួយគ្នា​ ដែល​ថ្ងៃ​ទី​១៩ ​ខែ​សីហា ឆ្នាំ​២០១៩ នេះ​ ជា​ពេលវេលា​ដែល​ប្អូនៗ​សិ​ស្សា​នុ​-​សិស្ស​ថ្នាក់​ទី​១២​រាប់ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស​កំពុង​ប្រលង​បាក់​ឌុប​នោះគេ​សង្កេតឃើញ​មាន​មហាជន​ជាច្រើន​បាន​ចូលរួម​បង្ហាញ​ការ​ជូន​ពរ​និង​លើក​កម្លាំងចិត្ត​គ្រប់ៗ​គ្នា​។​ មិនតែប៉ុណ្ណោះ​ក៏មាន​តារា​សិល្បៈ​ល្បីៗ​មួយ ចំនួន​ក៏ ផ្តល់​ការលើកទឹកចិត្ត​ផងដែរ។

ជាក់ស្តែង​គេ​ក៏​កត់សម្គាល់ឃើញ​តារា​ប្រុស​-​ស្រី​ល្បីៗ​លំដាប់​កំពូល​របស់​ផលិតកម្ម​ហង្ស​មាស​ចំនួន​៥​រូប​បាន​ចេញមុខ​ផ្ញើ​សារ​ជូន​ពរ​និង​លើកទឹកចិត្ត​ដល់​ប្អូនៗ​ទាំងនោះ​ផងដែរ​។​ តារា​ទាំង​៥​រូប នោះ​រួម មាន​៖​លោក ព្រាប សុវត្ថិ ,​អ្នកនាង ឱក សុគន្ធ​កញ្ញា ,​លោក ណុប បា​យ៉ា​រិ​ទ្ធ ,​លោក ឆន សុ​វណ្ណា​រាជ និង​អ្នកនាង ពេជ្រ សោភា ជា ដើម​។​

ចាប់អារម្មណ៍​មក​មើល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កឯ​ណោះ​វិញ​គិត​មកទល់ពេលនេះ​ក៏ត្រូវ​បាន​គេ​កត់សម្គាល់ឃើញ​មាន​មហាជន​ជាច្រើន​បាន​បញ្ចេញ​សារ​ស្រដៀងៗ​គ្នា​មិន​ខុសពី​តារា​ប្រុស​-​ស្រី​ខាងលើ​នោះទេ​ពោលគឺ​សុទ្ធសឹងតែ​សារ​លើកទឹកចិត្ត​និង​ជូន​ពរ​ឲ្យ​បេក្ខជន​ប្របាក់​ឌុប​ឆ្នាំនេះ​ទទួលបាន​និទ្ទេស​ល្អៗ​ដូចគ្នា​ផងដែរ៕