ដេ​ន​នី ក្វាន់ ចេញទៅ​កែខៃ​ខ្ទង់ច្រមុះ​បន្ថែម​នៅ​ក្រៅ​ប្រទេស

175

ភ្នំពេញ ​៖ ​តារា​សម្តែង​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ពេលនេះ​កំពុងតែ​គេង​លើ​គ្រែពេទ្យ​ឯ​ក្រៅប្រទេស​ក្នុងការ​វះកាត់​កែ​ខ្ទង់ច្រមុះ​ឲ្យ​មាន​ភាពស្រស់ស្អាត​ និង​ទាក់ទាញ​ជាង​មុន​បន្ថែម​។ ​ការចេញ​ទៅធ្វើ​ច្រុះ​ពី​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ក៏ត្រូវ​ចំណាយលុយ​ខ្ទង់​រាប់ពាន់​ដុល្លារ​ដូច​គ្រា​កន្លង​ផងដែរ​។​

សាមីខ្លួន​កញ្ញា ដេ​ន​នី ក្វាន់ បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​៣​សន្លឹក​ដែល​កំពុង​គេង​នៅ​លើ​គ្រែពេទ្យ​ដូច្នេះ​ថា​ ពេលនេះ​នាង​បានសម្រេច​រួចរាល់​ហើយ​នូវ​ការវះកាត់​កែ​ខ្ទង់ច្រមុះ​ជាថ្មី​។​ នាង​និយាយថា ​វះកាត់​រួចហើយ អរគុណ​ហ្វេ​ន​ទាំងអស់គ្នា​ ដែល​ផ្តល់​កម្លាំងចិត្ត​ដល់​នាង​ខ្ញុំ។

មាន​មហាជន​ និង​អ្នកគាំទ្រ​មួយ​ចំនួន​ បាន​ជូនពរ​ និង​ខ្លះ​ទៀត​រង់ចាំ​មើល​ថា​ ក្រោយពេល​វះកាត់​រួចហើយនោះ​ ច្រមុះ​កញ្ញា ដេ​ន​នី ក្វាន់ នឹង​ទទួល​បាន​លទ្ធផល​ស្រស់​ស្អាត​ជាមុន​កម្រិត​ណា​ ខណៈ​កន្លងមក​នាង​ធ្លាប់​ចេញទៅ​វះកាត់​កែ​សម្រស់​ជាញ​ញឹកញាប់​នៅក្រៅ​ប្រទេស​ផង​នោះ៕